ទីតាំងល្បែងសុីសងដុះស្លែមួយកន្លែងលួចបង្កប់ល្បែងអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែតប្រហែលជាមានខ្នងបង្អែកពីក្រោយធំហើយមើលទៅ ទើបបានជាបើកលេងយ៉ាងរលូនបែបនេះ មិនរំខានដល់សមត្ថកិច្ចទាល់តែសោះ

ផ្សាយចេញនៅថ្ងៃអង្គារទី ២៧ខែឧសភាឆ្នាំ២០២៥
ខេត្តបន្ទាយមានជ័យ៖ ផ្ទះមួយកន្លែងមើលពីក្រៅមិនធម្មតា ប្រភពប្រជាពលរដ្ធបានផ្ដល់អង្គភាពសារព័ត៍មានASEAN DAILYបានអោយដឹងថា មានទាំងសន្តិសុខស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ៤ នាក់ឈរចាំបើកទ្វាឲភ្ញៀវជនបរទេសនិងជនជាតិខ្មែរ ចេញចូលលេងទាំងថ្ងៃទាំងយប់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដោយមិនខ្លាចញញើតសូម្បីតែបន្តិច ចំណែក អាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ ប្រជាពលរដ្ឋនិងអង្គការសង្គម ស៊ីវិលដាក់ការសង្ស័យថាមន្ត្រីជំនាញកំពុងតែដេកលង់លក់ ភ្លេចកាតព្វកិច្ចក្នុងនាមជាមន្ត្រីអស់ហើយទៅ។
យោងតាម ប្រភពប្រជាពលរដ្ឋបានអោយអង្គភាពសារព័ត៌មានASEAN DAILY ដឹងថាទីតាំងមួយកន្លែងនេះបើកអោយភ្ញៀវចូលលេងនិងចេញចូលទាំងថ្ងៃទាំងយប់មានទាំងភ្ញៀវជនជាតិបរទេសនិងជនជាតិខ្មែរចេញចូលយ៉ាងគគ្រឹកគ្រេង
អង្គភាពសារព័ត៌មានASEAN DAILY យើងបានធ្វើការទំនាក់ទំនងទៅលោកអធិការក្រុងប៉ោយប៉ែត តាមលេខទូរស័ព្ទ0762222080ចូលហើយមិនមែនអ្នកលើកទទួល
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឯកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។
នៅក្នុងករណីនេះដែរម្ចាស់ទីតាំងបានជួលផ្ទះខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ ទីតាំងផ្ទះ អនឡាញបើកលេងដុះស្លែមួយកន្លែងខាងលើនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានASEAN DAILY យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន
090566619/095566619
សូមអរគុណ។