លោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ និងលោក ចាន់ ដារ៉ា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កំពុងបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធទំនិញបង់ពន្ធចេញចូលយ៉ាងពេញបន្ទុក

ផ្សាយចេញនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥
ស្វាយរៀង:លោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ សហការជាមួយលោក រស់ សុខហេង  ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ពីប្រទេស ខ្មែរទៅប្រទេសវៀតណាមពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រករបៀងដើមស្នាយយ៉ាងពេញបន្ទុក.
ច្រករបៀងដើមស្នាយ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ជាចំណុចទំនិញឆ្លងដែនគេចពន្ធប្រើរថយន្តធំខ្នាតយក្សដោយបង់ពន្ធចូលហោប៉ៅមេច្រកច្រើនជាងបង់ពន្ធចូលរដ្ឋ។
ក្រៅពីទំនិញឆ្លងដែននៅចំណុចខាងលើគេសង្ស័យថា មិនបង់ពន្ធហើយដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងសុទ្ធសឹងតែរថយន្តធំខ្នាតយក្សដឹកជញ្ជូនទំនិញបំផ្លិចបំផ្លាញផ្លូវក្នុងសហគមន៍បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង។ ប៉ុន្តែសមត្ថកិច្ចស្ថាប័នជំនាញពាក់ពន្ធប្រចាំនៅទីនោះហាក់មិនអើពើដឹងឮអ្វីនោះទេ!គឺដឹងតែប្រមូលប្រយោជន៍ប៉ុណ្ណោះ រីឯអាជ្ញាធរមូលដ្ឋាន ក៍មិនមានប្រតិកម្មអ្វីទាំងអស់ចំពោះក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនទំនិញធ្វើអោយខូចខាតផ្លូវសហគមន៍ ។
ឈ្មួញជនជាតិវៀតណាម យករថយន្តធំខ្នាតយក្សប្រភេទវ៉េអងជាច្រើនគ្រឿងឆ្លងដែនពីប្រទេសវៀតណាមចូលមកដឹក ទំនិញនៅក្នុងដីខ្មែរ ធ្វើ អោយមហាជនដាក់ការសង្ស័យថា ជាទំនិញ គេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ចូលមកផ្ទេរនៅក្នុងដីខ្មែររាល់ថ្ងៃ រហូតដល់វេលាម៉ោង៦ និង ៥០នាទីព្រលប់ ទើប ដឹកជញ្ជូនទំនិញចូលទៅប្រទេសវៀតណាមវិញដោយរលូនមិនរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការច្រករបៀងដើមស្នាយនោះ ឡើយ។
ករណីខាងលើនេះកើតឡើងនៅចំណុចច្រក របៀងដើមស្នាយ ជិតគម្រោងដីឡូត៍អមតៈ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លុះដល់ម៉ោង ៦ និង៥០ នាទីព្រលប់ទើបក្រុមឈ្មួញដឹកទំនិញឆ្លង ដែនទៅប្រទេសវៀតណាម តាមច្រករបៀងដើមស្នាយ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋានឡើយ ។
ប្រភពបានបន្តថា នៅចំណុចគម្រោងដីឡូត៍អមតៈនេះក្រុមឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ រង់ចាំឈ្មួញខ្មែរដឹកទំនិញមកដល់ក៏ផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរំភើយ។ ទំនិញទាំងនោះរួមមានស្ករស, គ្រឿងអេឡិចត្រូនិច, បារី ស៊ែត,ក្រណាត់គីប និងសំលៀកបំពាក់ ប្រហែល ជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរឡើយ ? សង្ស័យត្រូវដងត្រូវផ្លែគ្នាអស់ ហើយទេដឹង? ទើបគ្មានមន្រ្តីគយ.មានសមត្ថកិច្ចត្រួតពិនិត្យនោះទេ ប៉ុន្តែត្រូវគេដឹងថាពួកឈ្មួញទាំងនោះ ហុចផលប្រយោជន៍អោយសមត្ថកិច្ចលាក់មុខ នៅប្រចាំច្រកនោះទើបអាចរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធជាចំហដោយសេរីហើយគ្មានអ្នករំខានផងដែរ។
មជ្ឈដ្ឋានមហាជនបានរិះគន់ទៅលើអាជ្ញាធរ មានសមត្ថកិច្ចថា បើគ្មានឃុបឃិតគ្នាជាប្រព័ន្ធបើកដៃឲ្យក្រុមឈ្មួញប្រើប្រាស់រថយន្តធំខ្នាតយក្សប្រភេទវ៉េអងចំណុះចាប់ពី ៤០ តោនទៅ ៥០តោន ដឹកជញ្ជូនធ្វើចរាចរណ៍នៅលើផ្លូវជាតិបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចជាបណ្តើរៗហើយបើគ្មានវិធានការទប់ស្កាត់នោះទេ ផ្លូវថ្នល់មូលដ្ឋាននោះនឹងត្រូវខូចខាតក្រោមសារស្នាដៃក្រុមឈ្មួញទាំងអស់ជាមិនខានឡើយ។
អង្គភាព អ្នកសារព័ត៌មានយើង មិនអាចសុំការពន្យល់បកស្រាយពីលោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ បាននោះទេ រីឯ លោក ចាន់ ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក៍មិនអាចសុំការពន្យល់បកស្រាយបាននោះដែរ!ព្រោះគ្មានលេខទូរសព្ទ័។
បច្ចុប្បន្នគេសង្កេតឃើញពួកមន្ត្រី នៅច្រកព្រំដែនមួយនេះនៅតែបន្តបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធចូលទៅប្រទេសវៀត ណាមរាល់ថ្ងៃ យ៉ាងពេញបន្ទុក!ធ្វើអោយបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

ផ្សាយចេញនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥

ស្វាយរៀង:លោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ សហការជាមួយលោក ចាន់ ដារ៉ា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ពីប្រទេស ខ្មែរទៅប្រទេសវៀតណាមពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រករបៀងដើមស្នាយយ៉ាងពេញបន្ទុក.

ច្រករបៀងដើមស្នាយ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ជាចំណុចទំនិញឆ្លងដែនគេចពន្ធប្រើរថយន្តធំខ្នាតយក្សដោយបង់ពន្ធចូលហោប៉ៅមេច្រកច្រើនជាងបង់ពន្ធចូលរដ្ឋ។

ក្រៅពីទំនិញឆ្លងដែននៅចំណុចខាងលើគេសង្ស័យថា មិនបង់ពន្ធហើយដឹកជញ្ជូនយ៉ាងគគ្រឹក គគ្រេងសុទ្ធសឹងតែរថយន្តធំខ្នាតយក្សដឹកជញ្ជូនទំនិញបំផ្លិចបំផ្លាញផ្លូវក្នុងសហគមន៍បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង។ ប៉ុន្តែសមត្ថកិច្ចស្ថាប័នជំនាញពាក់ពន្ធប្រចាំនៅទីនោះហាក់មិនអើពើដឹងឮអ្វីនោះទេ!គឺដឹងតែប្រមូលប្រយោជន៍ប៉ុណ្ណោះ រីឯអាជ្ញាធរមូលដ្ឋាន ក៍មិនមានប្រតិកម្មអ្វីទាំងអស់ចំពោះក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនទំនិញធ្វើអោយខូចខាតផ្លូវសហគមន៍ ។

ឈ្មួញជនជាតិវៀតណាម យករថយន្តធំខ្នាតយក្សប្រភេទវ៉េអងជាច្រើនគ្រឿងឆ្លងដែនពីប្រទេសវៀតណាមចូលមកដឹក ទំនិញនៅក្នុងដីខ្មែរ ធ្វើ អោយមហាជនដាក់ការសង្ស័យថា ជាទំនិញ គេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ចូលមកផ្ទេរនៅក្នុងដីខ្មែររាល់ថ្ងៃ រហូតដល់វេលាម៉ោង៦ និង ៥០នាទីព្រលប់ ទើប ដឹកជញ្ជូនទំនិញចូលទៅប្រទេសវៀតណាមវិញដោយរលូនមិនរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការច្រករបៀងដើមស្នាយនោះ ឡើយ។

ករណីខាងលើនេះកើតឡើងនៅចំណុចច្រក របៀងដើមស្នាយ ជិតគម្រោងដីឡូត៍អមតៈ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លុះដល់ម៉ោង ៦ និង៥០ នាទីព្រលប់ទើបក្រុមឈ្មួញដឹកទំនិញឆ្លង ដែនទៅប្រទេសវៀតណាម តាមច្រករបៀងដើមស្នាយ មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋានឡើយ ។

ប្រភពបានបន្តថា នៅចំណុចគម្រោងដីឡូត៍អមតៈនេះក្រុមឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ រង់ចាំឈ្មួញខ្មែរដឹកទំនិញមកដល់ក៏ផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរំភើយ។ ទំនិញទាំងនោះរួមមានស្ករស, គ្រឿងអេឡិចត្រូនិច, បារី ស៊ែត,ក្រណាត់គីប និងសំលៀកបំពាក់ ប្រហែល ជាទំនិញគេចពន្ធ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរឡើយ ? សង្ស័យត្រូវដងត្រូវផ្លែគ្នាអស់ ហើយទេដឹង? ទើបគ្មានមន្រ្តីគយ.មានសមត្ថកិច្ចត្រួតពិនិត្យនោះទេ ប៉ុន្តែត្រូវគេដឹងថាពួកឈ្មួញទាំងនោះ ហុចផលប្រយោជន៍អោយសមត្ថកិច្ចលាក់មុខ នៅប្រចាំច្រកនោះទើបអាចរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធជាចំហដោយសេរីហើយគ្មានអ្នករំខានផងដែរ។

មជ្ឈដ្ឋានមហាជនបានរិះគន់ទៅលើអាជ្ញាធរ មានសមត្ថកិច្ចថា បើគ្មានឃុបឃិតគ្នាជាប្រព័ន្ធបើកដៃឲ្យក្រុមឈ្មួញប្រើប្រាស់រថយន្តធំខ្នាតយក្សប្រភេទវ៉េអងចំណុះចាប់ពី ៤០ តោនទៅ ៥០តោន ដឹកជញ្ជូនធ្វើចរាចរណ៍នៅលើផ្លូវជាតិបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចជាបណ្តើរៗហើយបើគ្មានវិធានការទប់ស្កាត់នោះទេ ផ្លូវថ្នល់មូលដ្ឋាននោះនឹងត្រូវខូចខាតក្រោមសារស្នាដៃក្រុមឈ្មួញទាំងអស់ជាមិនខានឡើយ។

អង្គភាព អ្នកសារព័ត៌មានយើង មិនអាចសុំការពន្យល់បកស្រាយពីលោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ បាននោះទេ រីឯ លោក ចាន់ ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក៍មិនអាចសុំការពន្យល់បកស្រាយបាននោះដែរ!ព្រោះគ្មានលេខទូរសព្ទ័។

បច្ចុប្បន្នគេសង្កេតឃើញពួកមន្ត្រី នៅច្រកព្រំដែនមួយនេះនៅតែបន្តបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធចូលទៅប្រទេសវៀត ណាមរាល់ថ្ងៃ យ៉ាងពេញបន្ទុក!ធ្វើអោយបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

ព័ត៌មានដែលជាប់ទាក់ទង