កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី រំលោភលើទំនុកចិត្ត…
(បន្ទាយមានជ័យ): នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យ បណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណាក់ ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបា លិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ សុង សេង លី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចកាស៊ីណូ ដីសេន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយជនសង្ស័យបានយកម៉ូតូ ម៉ាកស៊ូមរអិច ពណ៌សលាយពណ៌ក្រហម ផលិត ឆ្នាំ២០១៨ រួចយកទៅដាក់បញ្ចាំយកប្រាក់ដើរ ស៊ីចាយអស់។
បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់ វេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១២ ខែមិថុច្ឆា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ នៅចំណុច បន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹង ថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់របស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរ ស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការ អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាម នីតិវិធី៕
ផ្សាយ:ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)