លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯកយី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេខុសយថាប្រភេទ


ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង០០នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិត នៅ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯកយី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេខុសយថាប្រភេទ ដែលលិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឱ្យនាំចូលតែប្រភេទត្រីទីឡាព្យា ត្រីពោ និងត្រីកាប តែប៉ុណ្ណោះ (នាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិដូង) តែសមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន ០៤គ្រឿងរកឃើញប្រភេទត្រីប្រា សរុបចំនួន ១០តោននិង៥៥គីឡូក្រាម(ក្នុងនោះត្រីប្រាខូចគុណភាពចំនួន ០១តោន) ពោះត្រីប្រា ១៥០គីឡូក្រាម ពងត្រីកាបចំនួន ៥០០គីឡូក្រាម ត្រីឆ្កោរចំនួន ៥០គីឡូក្រាម។
រថយន្តដឹកជញ្ជូនទាំង០៤ខាងលើ ដឹកនាំដោយអាជីវករឈ្មោះ លី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាត្តរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អនុញ្ញាត្តឱ្យឈ្មោះ NEANG SOVANNARY ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៦ ៩៦៥២៧៧៨ ដែលបានអនុញ្ញាត្តឱ្យ ដឹកជញ្ជូនផលិតផលជលផលដូចជាត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែប៉ុណ្ណោះ។
ក្រោយនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមក និងស្របតាមអនុសាសសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបញ្ជូនវត្ថុតាងខាងលើ ទៅកាន់ផ្នែកជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ដោយឡែកត្រីប្រា ដែល ខូច គុណភាពចំនួន០១តោន បានប្រគល់ជូន មន្រ្តីសាខា (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុតនិងកប់ចោល៕(រូបភាពការិយាល័យ/សេដ្ឋកិច្ច)By kosal!