ទីបំផុតអាថ៌កំបាំងនៃបញ្ហាដែលនឹងមិនទាន់ដោះស្រាយចេញបាននៃផ្ទៃដីអាស្រ័យផលមួយកន្លែងទាក់ទងទៅនឹង(ស.ជ.ណ)ដែលត្រូវបានផ្លាស់ប្ដូរជារូបរាងថ្មី គឺជាហេតុបណ្ដាលឲ្យសាធារណជនមានការស្រឡាំងកាំងដោយនឹកស្មានមិនដល់!

រាជធានីភ្នំពេញ :បញ្ហាដែលបានអូសបន្លាយពីដើមរហូតដល់បច្ចុប្បន្ននេះនៅក្នុងភូមិសាស្ត្រភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅមិនឆ្ងាយពី(មន្ទីពេទ្យជាតិតេជោសន្តិភាព) រវាងលោកស្រី ហួយ តារាវី ជាមួយភាគីពាក់ព័ន្ធមួយចំនួនដែលធ្វើឲ្យពលរដ្ឋទូទៅសម្តែងការហួសចិត្តទៅវិញ ការហួសចិត្តនោះគឺកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈនៅឆ្នាំ ២០២២ថាដីនៅក្នុងតំបន់ភូមិសាស្ត្របឹងតាមោគ គឺបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន (សម្តេចពុក) បានចុះហត្ថលេខាមួយខុស ដោយមន្ត្រីធ្វើរបាយការណ៍ខុស ក៏ប៉ុន្តែសម្ដេចបានបន្ថែមថារាល់អនុក្រឹត្យឬហៅថា(ស.ជ.ណ)ទាំងនេះគឺសម្ដេចជាអ្នកទទួលខុសត្រូវក្នុងការងារនេះ។
តែទោះជាយ៉ាងណាក៏ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ឬសាធារណជនទូទៅក៏គាំទ្រសាទរចំពោះប្រសាសន៍របស់សម្ដេចតេជោដែលយល់ថាការអភិវឌ្ឍន៍នៅក្នុងតំបន់ភូមិសាស្ត្របឹងតាមោគនេះគឺជារឿងមួយដែលធ្វើឲ្យមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ។
នៅក្នុងការបង្ហាញជាចំហររបស់អាជ្ញាធររដ្ឋបាលខណ្ឌព្រែកព្នៅកាលពីពេលកន្លងទៅថាផ្ទៃដីនៃភូមិសាស្ត្រខាងលើនេះជាដីអនុក្រឹត្យរបស់រដ្ឋដដែលមុនការចាក់លុបនៃគ្រឿងចក្រខាងលើនេះនាពេលបច្ចុប្បន្ន ហើយរដ្ឋបាលខណ្ឌព្រែកភ្នៅក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថារាជរដ្ឋាភិបាលបានកំណត់យកទីតាំងសម្រាប់អាគាររដ្ឋនៃអគ្គស្នងការនគរបាលជាតិថ្មីក្នុងតំបន់ភូមិសាស្ត្រដីធ្លីខាងលើនេះដែរ ហើយអាគាររបស់អគ្គស្នងការនគរបាលជាតិក៏គ្រោងមានការផ្លាស់ប្ដូរទៅទីកន្លែងផ្សេងតែឥឡូវក៏មានការដោះដូរដោយក្រុមហ៊ុន និងមានការកាន់កាប់ឈ្មោះជាបន្តបន្ទាប់។
ហើយកន្លងមកយើងបានទទួលប្រភពព័ត៌មានបានផ្តល់មកដោយផ្ដល់ជូនក្នុងបទសម្ភាសន៍ពីភាគីលោកស្រី ហួយ តារាវី មកថាតាមរយៈទិន្នន័យព័ត៌មានអំពីក្បាលដី(វិញ្ញាបនបទសម្គាល់ម្ចាស់អចលនទ្រព្យ)លេខ (១២១២០១០២១២១៧)ជាកម្មសិទ្ធិ(ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ ខនស្ត្រាក់សិន និង ឌីវេឡុបមុិន ឯ.ក) ថាដីនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខាងលើចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។
ហើយលោកស្រីក៏បានបញ្ជាក់ផងដែរអំពីទិន្នន័យក្បាលដីបច្ចុប្បន្នភាពលេខ ១២១២០១០២-១២១៧ ដោយឃើញទិន្នន័យបច្ចុប្បន្ននេះមានឃើញឈ្មោះ(លាង ឃុន និង លាង ម៉េង)ជាកម្មសិទ្ធិករទ្រព្យអវិភាគ។
ជាការពិតឈ្មោះកម្មសិទ្ធិករទ្រព្យអវិភាគបច្ចុប្បន្នគឺមានងារជាអ្នកឧកញ៉ា មានក្រុមហ៊ុនច្រើនដែលតែងតែបានចូលរួមជួយសមិទ្ធផលកសាងជាតិលើសលប់ណាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយប្រភពមួយចំនួនទៀតបានបញ្ជាក់បន្ថែមថាជុំវិញម្ចាស់កម្មសិទ្ធិករទ្រព្យអវិភាគនេះផងដែរ គឺមានការទំនាក់ទំនងគ្នាទើបអាចយកគ្រឿងចក្រមកចាក់ដីលុបបាន ហើយមតិខ្លះបានបញ្ជាក់ទៀតថាគឺមិនមានការពាក់ព័ន្ធជាមួយនឹងទីតាំងដែលមានបញ្ហានោះទេ ព្រោះថាម្ចាស់ទ្រព្យអទិភាគបច្ចុប្បន្នគឺបានទទួលសិទ្ធិបន្តពីក្រុមហ៊ុនខាងលើ(ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ ខនស្ត្រាក់សិន និង ឌីវេឡុបមុិន ឯ.ក )។
ស្ថាប័ននៃអង្គភាពសារព័ត៌មានសុំការអនុញ្ញាតិធ្វើការបញ្ជាក់ពីអ្នកស្និតនិងបម្រើការងារជូនអ្នកឧកញ្ញា លាង ម៉េង និង លាង ឃុន តាមរយៈហៅទូរសព្ទដៃអំពីអត្តសញ្ញាណឈ្មោះនៃកម្មសិទ្ធិករទ្រព្យអភិភាគ(លាងម៉េង និង លាងឃុន) តើពិតប្រាកដដែរឬទេ? តើការដោះស្រាយយ៉ាងណាដែរ? ជុំវិញសំណួរនេះលោកបានបញ្ជាក់ថា មិនមានការពាក់ព័ន្ធឈ្មោះលោកអ្នកឧកញ៉ាទេ ។
ហើយសូមសាកសួរទៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ វិញទៅ។
សូមរំលឹកឡើងវិញដោយបញ្ជាក់ថាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក៏បានដោះស្រាយដីធ្លីក្នុងភូមិសាស្ត្រខាងលើនោះផងដែរជាមួយតំណាងភាគីពាក់ព័ន្ធមានដូចជាខាងតំណាងលោកស្រី ហួយ តារាវី ជាដើម។
ហើយកន្លងមកបើនិយាយឲ្យចំទទួលការដោះដូរចេញពី(ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ ខនស្ត្រាក់សិន និង ឌីវេឡុបមុិន ឯ.ក)នេះដូច្នេះមានន័យថាការដោះស្រាយគឺជាការជជែករវាងចាស់ក្រុមហ៊ុនជាមួយនឹងអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធដែលមានតួនាទីសំខាន់នៅក្នុងកិច្ចការរកដំណោះស្រាយជូនដល់ពលរដ្ឋ(លោកស្រី ហួយ តារាវី)ដែលមានបញ្ហាខាងលើ។
នៅថ្ងៃដដែលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងទៅឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ ទូរសព្ទខលចូលហើយតែមិនមានការឆ្លើយតប បន្ទាប់មកបណ្ដាញអង្គភាពព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងតាមរយៈតេឡេក្រាមផ្ទាល់របស់ឯកឧត្តម សេង ឡូត ដោយឯកឧត្តមបានចូលមើលហើយក៏មានការឆ្លើយតបឱ្យសរសេរអក្សរត្រឡប់មកវិញថាជាប់(Meeting) មានន័យថាកំពុងប្រជុំ។
សម្រាប់អង្គភាពសារព័ត៌មានរបស់យើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងដោយចុះផ្សាយតែរឿងពិតដោយមានការស្នើរសុំជុំវិញប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គម ក្នុងគោលបំណងដើម្បីឲ្យរាជរដ្ឋាភិបាលលោកបានជ្រាបក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយមកភាពសារព័ត៌មានរបស់យើងក៏អរគុណចំពោះប្រភពមតិសាធារណៈដែលបានផ្ដល់ព័ត៌មានបន្ថែម។
ចំណែកឯអង្គការសង្គមសុីវិលក៏ដូចជាសាធារណរជនបានយល់តាមដានយ៉ាងយកចិត្តទុកដាក់វិញបញ្ហាខាងលើដែលអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ ផលិតផលនឹងទៅជាយ៉ាងណា? ហើយអង្គុកភាពប្រព័ន្ធផ្សព្វផ្សាយរបស់យើងក៏រង់ចាំទទួលរាល់ព័ត៌មានថ្មីៗបន្ថែមទៀតជុំវិញប្រភពដែលនឹងត្រូវផ្ដល់ជាបន្តបន្ទាប់តាមវិជ្ជាជីវៈស្របតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា។