ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ​ ​បន្ត​ទទួលអំណោយ​មនុស្សធម៌​ ពីសប្បុរសជន.

(ខេត្ត​ព្រះសីហនុ)​: ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានបន្តទទួល យកអំណោយមនុស្សធម៌ជាថវិកា និងទឹកបរិសុទ្ធពីសប្បុរសជន នៅទីស្នាក់ការសាខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ​ ​ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោម ប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាព ល្អ និងមានភាពធន់នឹងអាកាសធាតុ» ។

ប្រធានគណៈកម្មាធិការសាខា​ខេត្តព្រះសីហនុ​បានថ្លែង អំណរគុណ ចំពោះបងប្អូនសប្បុរសជន ដែលបាននាំយក អំណោយជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុ នាពេលនេះ ដើម្បីរួមចំណែកជួយដល់ជនរង គ្រោះ ជនងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗនៅក្នុង ភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូច ជានៅទូទាំងប្រទេស ផងដែរ ហើយសាខាកាក បាទក្រហមខេត្ត នឹងយក អំណោយ ទាំងអស់នេះយកទៅធ្វើការចែកជូនដល់ដៃប្រជា ពលរដ្ឋទីទល់ក្រនឹងអ្នកដែលត្រូវការជំនួយចាំបាច់។

ប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តព្រះសីហនុ​ ​ក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូន សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួម ជាតិ អាជីវករ ពាណិជ្ជករ អញ្ជើញចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លា ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុង ឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្ត ផ្តល់សេវាកម្មមនុស្សធម៌ ដោះ ស្រាយបញ្ហាប្រឈមនានា ក្នុងសហគមន៍ និងជួយសម្រាលទុក្ខ លំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ជនចាស់ជរា ស្ត្រីមេម៉ាយមាន កុមារកំព្រា ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នា ការនយោបាយឡើយ។

បញ្ជាក់: ថវិកាដែលទទួលបានពីសប្បុរសជនចំនួនពីរលើក គិតចាប់ពីថ្ងៃទី១២ និង១៣ ខែឧសភា ឆ្នាំ២០២៥​ នេះ ទទួលបានប្រាក់ រៀលចំនួន ១៨៩ ៨០៣ ៧០០រៀល និងប្រាក់ដុល្លា ៣០៤ ៧៥០ដុល្លាអាមេរិក ហេីយសាខាកាកក្រហមកម្ពុជាខេត្តព្រះសីហនុនៅតែបន្តទទួលអំណោយពីសប្បុរសជនរៀងរាល់ម៉ោងធ្វេីការ៕

ផ្សាយ​:ថ្ងៃទី​១៣ ខែឧសភា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង