ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចុះពនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដែលទើបបានសម្ភោធបេីកការដ្ឋាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥កន្លងមក។
(ខេត្តកណ្ដាល): ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចុះពនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដែលទើបបានសម្ភោធបេីកការដ្ឋាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥កន្លងមក។
ពេលនេះក្រុមការងារសាងសង់គម្រោង បានតម្លេីងអណ្តូង
លូទឹកកខ្វក់ចំនួន២កន្លែង និងការងារតបណ្តាញទុយោទឹកកខ្វក់ប្រវែង៣២ម៉ែត្រ នៅលេីផ្លូវ២០៥។ ចំពោះផ្លូវ២០៥
នេះ នឹងបញ្ចប់ការងារបណ្តាញលូទឹកកខ្វក់ នៅចុងខែមិថុនា ឆ្នាំ២០២៥ ដេីម្បីត្រៀមចាក់បេតុងផងដែរ។
ចំណែកទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់ កំពុងចាក់បំពេញដី គិតមកដល់ពេលនេះ បាន៤,៩៨% នៃគម្រោងទាំងមូល។
ផ្សាយ:ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
ប្រភព:រដ្ឋបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)