នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន 01គ្រឿង ឈ្មោះ Changbai Shan លេខ ៩៨៩ ជាប្រភេទនាវាពហុមុខងារ Type ០៧១ បានចូលចតដល់កំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ កម្ពុជា-ចិន
(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី ១២-ឧសភា-២០២៥ វេលាម៉ោង ៨:៤៥នាទី នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង
ឈ្មោះ Changbai Shan លេខ ៩៨៩ ជាប្រភេទនាវាពហុមុខងារ Type ០៧១ បានចូលចតដល់កំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ កម្ពុជា- ចិន នៅព្រះរាជាណាចក្រកម្ពុជា។
នាវានេះដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ LYU GUANGKUN ឧបការី នាយសេនាធិការតំបន់យោធាភូមិភាគខាងត្បូង កងទ័ពជើងទឹករំដោះប្រជាជនចិន។
+លក្ខណៈបច្ចេកទេសនាវា៖
-ទម្ងន់ផ្ទុក 25,000 tons
-បណ្ដោយ 210 m
-ទទឹង 28 m
-ជម្រៅទឹក 7 m
-ល្បឿន 25 knots (46 km/h; 29 mph)
ផ្សាយ:ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)