អ្នកនាំពាក្យ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ ចរាចរណ៍ នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារ បើកវ៉ាជែងលឿនៗ.
(រាជធានី):នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្តើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណី ចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន រ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុម រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មាន ទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជា លក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជា ក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើ ចំណុចអវិជ្ជមានមួយចំនួន។
លោកបណ្ឌិតបានលើកឡើងថា ចំពោះរថយន្តក្រុង ភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅ ផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យាន ល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យា អ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណី ណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្តែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមាន កិច្ចសន្យាម្តងរួមមកហើយនោះ គឺយើងត្រូវអនុវត្ត តាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរ នោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់ មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះ ទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្តល់ កិច្ចសន្យាឱ្យគាត់»។
បើទោះបីជាក្រសួងបានចាត់វិធានការ និង មានសមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅ ត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ លោក សង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និង ធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិន ចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេល មានមន្ត្រីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ា ត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរ និយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ ដទៃទៀត ពួកគេមានចាប់ផ្តើមមានអាកប្បកិរិយា មិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារ នៅពេលដែល មានសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មាន សណ្តាប់ធ្នាប់តាមដងផ្លូវ នឹងបង្កឱ្យមានគ្រោះថ្នាក់ កើតមានឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាំង រិះគន់ សម្តែងមតិទាំងអ្នកបើកបរប្រព្រឹត្តបទល្មើសផង និងវាយប្រហារមកកាន់សមត្ថកិច្ចផងថា ពុំដាក់កម្លាំង ត្រួតពិនិត្យ»។
អ្នកនាំពាក្យអះអាងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ឬកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើង លុះត្រាតែមានការផ្តើមចេញ ប្រជាពលរដ្ឋម្នាក់ៗដែលត្រូវនាំគ្នាស្វែងយល់ អាន ច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយសីលធម៌ ចេះយោគយល់អធ្យាស្រ័យ កុំចង់ចាញ់ កុំចង់ឈ្នះ ខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯង លើគ្រួសារ និង លើអ្នកដទៃ ហើយចុងក្រោយយើងខុស យើងត្រូវ ប្រឈមមុខចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយលោក អះអាងថា សមត្ថកិច្ចក្រសួងមហាផ្ទៃក្តី អគ្គស្នងការ ដ្ឋាននគរបាលជាតិក្តី និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀតក្តី ភក្តី ក៏នៅតែបន្ត ផ្សព្វផ្សាយ អប់រំណែនាំ ក្រើនរម្លឹកជាបន្តបន្ទាប់ ជាក់ស្តែងក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃតែងតែចេញសារណែនាំ និងពន្យល់ ពីច្បាប់ចរាចរណ៍ ការទទួលខុសត្រូវនៅពេលដែល ល្មើសច្បាប់ចរាចរណ៍ និងការបង្កគ្រោះថ្នាក់ដទៃ ជាច្រើនទៀត។
អ្នកនាំពាក្យបានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋណា ដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាព បើកវាំងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏រ៉ាជែង កន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជា វីដេអូឱ្យជាប់នឹងធ្លាក់លេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាម អ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤៕
ផ្សាយ:ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥
កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ.
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)