យ៉ាងហោចណាស់ក៏មានមនុស្សចំនួន 3 នាក់បានបា.ត់.ប/ង់ជីវិត ក្នុងហេតុការណ៍អគ្គភ័យឆាប់ឆេះគួរអោយរន្ធត់មួយកាលពេលវេលាម៉ោង ១២យប់ថ្ងៃទី ៧ខែឧសភា ឆ្នាំ ២០២៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
(ខេត្តព្រះសីហនុ):យោងតាមរបាយការណ៍សមត្ថ កិច្ចបានបញ្ជាក់ ថាមានករណីអគ្គិ ភ័យមួយកើតឡើង បណ្តាលអោយ ឆេះផ្ទះចំនួន០២ខ្នង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង ម្នាក់រងរបួស ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោងជិត១២យប់ ថ្ងៃទី ០៧.០៥.២០២៤ ស្ថិតនៅភូមិ ព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ១.ម្ចាស់ផ្ទះទី១ ឈ្មោះ មន ភក្តី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ និងប្រពន្ធឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ ផ្ទះសង់អំពីថ្ម ប្រកស័ង្កសី ទំហំ ទទឹង ០៧ម៉ែត្រ បណ្តោយ ១៥ម៉ែត្រ ។២.ម្ចាស់ផ្ទះទី២ឈ្មោះ អ៊ុត ភាព ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើ ប្រកស័ង្កសី ទំហំ ទទឹង ០៤ម៉ែត្រ បណ្តោយ ០៦ម៉ែត្រ មានទីលំនៅភូមិ/ឃុំកើតហេតុ ខាងលើ ។
មូលហេតុ៖ ឆាបឆេះបណ្តាលមកពីអ្នកបើកបរថយន្ត ដឹកប្រេងបង្ហូរសាំងលក់ឲ្យទៅម្ចាស់ផ្ទះខាងលើ ។ តាមការបំភ្លឺរបស់ឈ្មោះ ភក្តី គារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ ថា៖ មុនពេលកើតហេតុ រូបគាត់កំពុងបង្ហូរសាំងដាក់ ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ ក្រុមហ៊ុន CLEAN ENERGIES (CE) បានបង្ហូរ សាំងលក់ឲ្យទៅម្ចាស់ផ្ទះខាងលើ រួចគាត់បានបង្ហូរ សាំងបានចំនួន០២ប៊ីផង ក៏លើកសាំងយកទៅទុកក្នុង ផ្ទះ១ដង ហើយបានបង្ហូរបន្តទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្តាយបង្កើតរបស់គាត់កំពុងអាំងងារហូប នៅពីមុខផ្ទះ (ក្បែរទៅតាំងកន្លែងកើតហេតុ) ភ្លាមៗនោះ ស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្តង ។ករណីអគ្គីភ័យខាងលើ បណ្តាលនេះអោយឲ្យមាន មនុស្សស្លាប់ចំនួន០៣នាក់ និងរងរបួស០១៖
១. ឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)
២. ឈ្មោះ ភក្តី រីតា ភេទស្រី អាយុ១៥ឆ្នាំ (ស្លាប់នៅនឹង កន្លែងកើតហេតុ)
៣. ឈ្មោះ ភក្តី សំមេន ភេទប្រុស អាយុ១៣ឆ្នាំ (ស្លាប់ នៅនឹងកន្លែងកើតហេតុ)
៤. ឈ្មោះ បាត ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជា ម្តាយបង្កើតជនរងគ្រោះទាំង០៣ខាងលើ (រង របួសស្រាល) ។
ខូចខាតផ្ទះចំនួន០២ខ្នង ព្រមទាំងសម្ភារៈនៅក្នុងផ្ទះ ទាំងស្រុង រួមមាន៖
១.ម៉ូតូ០៥គ្រឿង (ខូចខាតទាំងស្រុង)
២.ទំនិញចាបហួយ ព្រមទាំងទ្រព្យសម្បត្តិក្នុងផ្ទះ (មាស និងលុយ) សរុបជាទឹកប្រាក់ប្រហែល ៥០០,០០0$ (ប្រាំម៉ឺនដុល្លាអាមេរិច)
៣.រថយន្តដឹកប្រេង ០១គ្រឿង (ខូចខាតកម្រិតធ្ងន់) ។
បច្ចុប្បន្ន កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុក ព្រៃនប់ បានយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ចំនួន០២គ្រឿង និងបាញ់ទឹកអស់ចំនួន ០៣ រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាល ខេត្តកំពត ចំនួន០២គ្រឿង និងបាញ់ទឹកអស់ចំនួន ០២រថយន្ត រលត់ទាំងស្រុង ៕
បញ្ជាក់:ក្នុងហេតុការណ៍ខាងលេីនេះក៏មានវត្តមានរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ អញ្ជេីញចុះសួរសុខទុក្ខ និងធ្វេីអន្តរាគមន៍ភ្លាមៗជាមួយកងកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យផងដែរ.
ផ្សាយ:ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)