ឯកឧត្តម នាយឧត្តមសេមនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរកោតសរសេីរដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ.
(ខេត្តព្រះសីហនុ): ឯកឧត្តម នាយឧត្តមសេមនីយ៍
កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ របស់សមាគមអតីតយុទ្ធជនកម្ពុជា នៅសាខាមន្ទីរគណ:បក្សប្រជាជនកម្ពុជាខេត្ត ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ.
ក្នុងកិច្ចប្រជុំនោះដែរក៏មានការអញ្ចេីញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុងស្រុក នាយក នាយករងសាលាខេត្ត អភិបាល នៃគណៈអភិបាលក្រុងស្រុក អភិបាលស្តីទី ប្រធាន និងអនុប្រធានមន្ទីររួមទាំងស្ថាប័នពាក់ពន្ធជាច្រេីនរូប ។
ឆ្លៀតក្នុងឨកាសនោះឯកឧត្តម នាយឧត្តមសេមនីយ៍
កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តក្នុងការចុះជួយសង្គ្រោះគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ ក្នុងក្រុង/ស្រុកនៃខេត្តព្រះសីហនុដូចជាគ្រោះទឹកជំនន់ ភ្លេីងឆេះផ្ទះ និងគ្រោះមហន្តរាយផ្សេងៗទៀតជាដេីម។
ឯកឧត្តម នាយឧត្តមសេមនីយ៍កិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញេីក្នុងកិច្ចប្រជុំនេះថា ឯកឧត្តមនឹងធ្វេីការស្នេីសុំដល់ប្រមុខរាជរដ្ឋាភិបាលដេីម្បីជំរុញលេីកទឹកចិត្តដល់អតីតយុវជន និងនីតិសម្បទាដេីម្បីអោយមានប្រាក់បៀរវត្សសមរម្យមុន នឹងក្រោយពួកគាត់ចូលនិវត្តន៍ក្នុងការជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាមួយគ្នានោះឯកឧត្តមក៏បានពាំនាំនូវសេចក្តីនឹករលឹករបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ជាពិសេសសម្តេចតេជោ ហ៊ុនសែន និងលោកជំទាវ ដែលតែងតែគិតគូរ និងដោះស្រាយរាល់ទុក្ខលំបាក់របស់បងប្អូនអតីតយុវជនផងដែរ។
ផ្សាយ:ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)