ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាមាន ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ជាពិសេសនៅក្នុងដំណាក់កាល នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាដែលនាំមកនូវប្រព័ន្ធផ្សព្វផ្សាយ ជំនាន់ថ្មីដូចជាបញ្ញាសិប្បនិមិត្តនិងការចាប់ផ្តើមនៃប្រព័ន្ធ ផ្សព្វផ្សាយជំនាន់ទី៥។
(ភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាមាន ការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ជាពិសេសនៅក្នុងដំណាក់កាល នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាដែលនាំមកនូវប្រព័ន្ធផ្សព្វផ្សាយ ជំនាន់ថ្មីដូចជាបញ្ញាសិប្បនិមិត្តនិងការចាប់ផ្តើមនៃប្រព័ន្ធ ផ្សព្វផ្សាយជំនាន់ទី៥។
នៅក្នុងឱកាសជំនួបរវាងប្រមុខរដ្ឋាភិបាលជាមួយអ្នកសារ ព័ត៌មាន កាលពីថ្ងៃទី៣ឧសភាឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅក្នុងដំណាក់កាលចុងក្រោយនេះ ក្រសួង ព័ត៌មានបានតាមដានដោយម៉ត់ចត់ ទៅលើការវិវត្ត និង ឥទ្ធិពល នៃ ការធ្វើវិវត្តកម្ម បញ្ញាសិប្បនិមិត្ត ក្នុងវិស័យព័ត៌មាននិងប្រព័ន្ធ ផ្សព្វផ្សាយ ក៏ដូចជា វាយតម្លៃលើផលប៉ះពាល់វិជ្ជមាននិង អវិជ្ជមាន នៃ បញ្ញាសិប្បនិមិត្តមកលើសារព័ត៌មាន។
ការតាមដានការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនេះបានធ្វើឡើង បន្ទាប់ពីបរិវិត្តកម្មនៃបញ្ញា សិប្បនិម្មិតទៅក្នុង វិស័យព័ត៌មាននិងសោតទស្សន៍ បាននាំមក នូវអត្ថប្រយោជន៍យ៉ាងច្រើន រួមមានការប្រើប្រាស់ច្រើនភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិតមាតិការសម្បូរណ៍បែប ដើម្បី ផ្សព្វផ្សាយ និងចែកចាយបានរហ័សនិងចំគោលដៅ។
ផ្ទុយទៅវិញភាពជឿនលឿននៃបច្ចេកវិជ្ជាបញ្ញាសិប្បនិម្មិតនេះ បានផ្តល់អំណោយផលដល់ជនទុច្ចរឹតយកទៅផលិតព័ត៌មាន ក្លែងក្លាយប្រើប្រាស់ ក្នុងចេតនាអវិជ្ជមាន សម្រាប់បោក បញ្ឆោតប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។
ថ្លែងនៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបានអោយដឹងថា នៅចំពោះមុខការវិវត្តផ្នែក បច្ចេកវិទ្យានេះ ក្រសួងព័ត៌មានមានការងារជាអាទិភាពដែល កំពុងបន្តធ្វើរួមមានការផ្លាស់ប្តូរពីប្រព័ន្ធផ្សព្វផ្សាយអាណាឡូក ទៅឌីជីថលដើម្បីលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជា ពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ទន្ទឹមនេះក្រសួងមានផែនការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយដើម្បី ពង្រីកប្រសិទ្ធភាពនៃការផ្សាយនិងពង្រីកវិសាលភាពនៃប្រព័ន្ធ ផ្សព្វផ្សាយដើម្បីឲ្យការផ្សាយលឿនរហ័សទាន់ទាន់សភាព ការណ៍។
ឯកឧត្តម នេត្រ ភក្ត្រាបានបញ្ជាក់ទៀតថាក្រសួងបានបន្តគាំទ្រ ផ្នែកច្បាប់និងការកសាងសមត្ថភាពដើម្បីលើកទឹកចិត្តដល់ ប្រព័ន្ធ ផ្សព្វផ្សាយក្នុងកិច្ចប្រឹង ប្រែងបង្កើនប្រសិទ្ធភាពនិងគ្នា ភាពផ្សព្វផ្សាយ។
ទន្ទឹមនេះក្រសួងនឹងចាប់ផ្តើមរៀបចំបទដ្ឋានគតិយុតនិងបទដ្ឋាន បច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សាយឲ្យមានប្រសិទ្ធភាព និងសមិទ្ធផល ព្រមទាំងការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដើម្បីគ្រប់គ្រង សណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន។
ជាមួយគ្នានេះក្រសួងផ្តោតលើការងារដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយ បង្ការនិងទប់ស្កាត់ល្បបំបាត់ព័ត៌មានក្លែងក្លាយលុបបំបាត់ការ បំភាន់និងដោយផ្តល់តែព័ត៌មានពិតត្រឹមត្រូវលឿនរហ័សជូន ប្រជាពលរដ្ឋ៕
ផ្សាយ:ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)