សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា អធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន លើកទី៧ នៅរាជធានីភ្នំពេញ.
(ភ្នំពេញ):សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជាអធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារ សាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់។
ពិធីនេះក៏ដើម្បីអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរាយការណ៍ក្នុង ពិភពលោកថ្មីដ៏ក្លាហាន៖ ឥទ្ធិពលនៃបញ្ញា សប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ” ផងដែរ។
ផ្សាយ:ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)