លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មានដើម្បីសន្តិភាព និងលោក ជុច វី អនុប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស ស យ ស ស)បានអញ្ជើញចូលរួមកម្មវិធីគោរពវិញ្ញាណក្ខន្ធ អ្នកកាសែតជាតិ និងអន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាចន្លោះ ឆ្នាំ១៩៧០-១៩៧៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
(ភ្នំពេញ): នាព្រឹកថ្ងៃសោរ៍ ទី ៣ ខែឧសភា ឆ្នាំ ២០២៥ នៅវេលាម៉ោង ៨:០០ ព្រឹកលោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជន សារព័ត៌មានដើម្បីសន្តិភាព និងលោក ជុច វី អនុប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស ស យ ស ស)បានអញ្ជើញចូលរួមកម្មវិធីគោរពវិញ្ញាណក្ខន្ធ អ្នកកាសែតជាតិ និងអន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាចន្លោះ ឆ្នាំ១៩៧០-១៩៧៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅស្តូបគោរពវិញ្ញាណក្ខន្ធស្ថិតនៅសួនច្បារមុខស្ថានទូតបារាំង រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ លោក មីន ចាន់ធី ប្រធាន់សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បី សន្តិភាព និង លោក ជុច វី អនុប្រធានសមាគម ព្រមទាំងប្រធានសមាគមអ្នកសារព័ត៌មានទាំងអស់បានចូលរួមរលែកទុក្ខ ដ៏ក្រៀមក្រំនេះជាមួយបងប្អូនជនរួមជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិអន្តរជាតិយ៉ាងច្រេីនកុះករ។
សូមបញ្ជាក់ថា កម្មវិធីនេះប្រារព្ធឡើងដោយក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានព័ត៌មានសោតទស្សន៍ ដោយមានការចូលរួមគោរពវិញ្ញាណក្ខន្ធ ពីអ្នកកាសែតជាតិ និងអន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាម នៅកម្ពុជា ក្នុងនោះក៏មានការចូលរួមពីតំណាងស្ថានទូត ថ្នាក់ដឹកនាំ មន្ត្រី រាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណ ១០០ នាក់។
ផ្សាយ:ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)