ទីតាំងល្បែងខុសច្បាប់មួយកន្លែង​ ក្នុងក្រុងព្រះសីហនុកំពុងពាក់អាវបន្លំខ្លួនក្នុងសណ្ឋាគារ ហ៊្វូហ្សិន (Fusion​ Hotel)បន្លំភ្នែកសម្ថតកិច្ច​ ល្មេីសទៅនឹងសេចក្តីប្រកាសរបស់គណ:កម្មការ​គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា.

(ខេត្តព្រះសីហនុ):​ ពិតជាដូចពាក្យចាស់លោកបាន ពោលថា ល្បែងតែងតែមានល្បិច បើសមត្ថកិច្ចតាមទាន់ មួយ​នឹងចេញល្បិចផ្សេងមួយទៀត ជាក់ស្តែងទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង បានយកស្លាកសណ្ឋាគារឈ្មោះ​ ហ៊្វូហ្សិន ហូថែល FUSION HOTEL​ ស្ថិតនៅកណ្តាលក្រុងព្រះសីហនុ ក្នុងភូមិសាស្រ្តសង្កាត់៤ ក្រុងព្រះសីហនុ​ មកបិទបាំងបំភាន់ភ្នែកសមត្ថកិច្ចបាន យ៉ាងត្រជាក់ចិត្ត ហើយអ្នកដែលចូលលេងភាគច្រើន សុទ្ធតែជាជនជាតិខ្មែរ ដែលខុសទៅនឹងច្បាប់របស់ គណៈកម្មការជាតិគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជា​ដែលមានចែងក្នុងមាត្រាទី៦៨។

ជុំវិញនិងការបន្លំភ្នែកសមត្ថកិច្ចរបស់ក្រុមល្បែង ខុសច្បាប់នេះផងដែរ ដោយយោងតាមប្រភពសូមមិនបង្ហាញអត្តសញ្ញាណដែលបាន ធ្លាប់ចាញ់នៅ ទីនោះបានខ្សឹបប្រាប់អង្គភាពសារព័ត៌មានយេីងថា ទីតាំងនេះគឺបានដាក់ល្បែងហ្គេមបាញ់ត្រីជាយូរខែឆ្នាំមកហើយ ដោយប្រើរូបភាពជាសណ្ឋាគារ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច នៅពេលដែលកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការសួរនាំគេតែង ប្រាប់ថាអ្នកទាំងនេះសុទ្ធជាភ្ញៀវដែលមកស្នាក់ក្នុង សណ្ឋាគារតែប៉ុណ្ណោះ។

ទាក់ទិនទៅនឹងប្រភពដែលអះអាងថាក្នុងសណ្ឋាគារ ខាងលើ បានបង្កប់នូវល្បែងខុសច្បាប់ ភាគីតំណាង សណ្ឋាគារ បានចេញមកបំភ្លឺថា ក្នុងសណ្ឋាគារ ពិតជាមានទូរហ្គេមបាញ់ត្រីពិតមែនប៉ុន្តែមានតែមួយទូរទេ សម្រាប់ភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារ លេងកម្សាន្ត ប្រភពខាងចាត់ការទូទៅរបស់សណ្ឋាគារបានបញ្ជាក់ទៀតថា ភ្ញៀវបរទេស(ចិន)​ គឺលេងជាប្រាក់ដុល្លាររឺឯភ្ញៀវខ្មែរគឺលេងជាលុយរៀល។

ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខុសច្បាប់បង្កប់ក្នុង សណ្ឋាគារនេះផងដែរ លោក តី វិសាល កាលពីព្រលប់ ថ្ងៃទី ២៩ ខែមេសាបានប្រាប់បណ្តាញសារព័ត៌មាន យើងថា ពាក់ព័ន្ធនឹងបញ្ហានេះលោកនឹងបញ្ជូនកម្លាំងចុះ មកដល់ទីតាំងដើម្បីពិនិត្យឲ្យច្បាស់ថាតើទីតាំងនេះពិត ជាបានបង្កប់នូវល្បែងខុសច្បាប់មែន ដែរឬទេ។រហូតមកដល់ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៥​នេះ បណ្តាញសារព័ត៌មានយេីងនៅពុំទាន់ទទួលបានព័ត៌មានពី លោកអធិការក្រុងព្រះសីហនុនៅឡើយទេ ថាទីតាំង នោះ ពិតជាបានបង្កប់នូវល្បែងខុសច្បាប់ជាច្រើនទូរដូច អ្វីដែលបងប្អូនប្រជាពលរដ្ឋរាយការណ៍ឬដូចអ្វីដែល តំណាងសណ្ឋាគារបាននិយាយឬយ៉ាងណានោះទេ។

ទាក់ទិនទៅហ្នឹងល្បែងខុស ច្បាប់បង្កប់នៅក្នុង សណ្ឋាគារនេះផងដែរ បើយោងតាមប្រភពមិនផ្លូវការ បានអះអាងថា នៅមានទីតាំងល្បែងខុសច្បាប់ជាច្រើន កន្លែងទៀតដែលបានយកស្លាក យីហោសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងអាជីវកម្មមួយចំនួនផ្សេង ទៀត មកបិទបាំងនូវអំពើល្មើសច្បាប់របស់ខ្លួន។ដូចនេះ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋ សូមស្ទើរយ៉ាងទទូច ដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តាចុះធ្វើការស្រាវជ្រាវនិង ស៊ើបអង្កេត ចំពោះករណីនេះផងបើពុំដូចនោះទេក្រុម ជនសង្ស័យក្នុងអំពើល្បែងស៊ីសង់នេះ ប្រាកដជា មានឱកាសក្នុងការជញ្ជក់ឈាមប្រជាពលរដ្ឋជាមួយ និងមុខរបរល្បែងខុសច្បាប់នេះជាក់ជាមិនខានឡើយ។

 

ផ្សាយ:ថ្ងៃទី​១ ខែឧសភា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​ VS)

 

ព័ត៌មានដែលជាប់ទាក់ទង