ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិង យុវនីតិសម្បទា អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងនាំយក អំណោយឧបត្ថម្ភជូនដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារ នីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ)កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងនាំយក អំណោយគ្រឿងឧបភោគ បរិភោគឧបត្ថម្ភជូនដល់ មជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដែលមានទីតាំងនៅភូមិ ឫទ្ធី២ ឃុំកែវផុសក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អមដំណើរ ដោយលោក ហែម ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រះសីហនុ អភិបាលរងស្រុក ប្រធានមណ្ឌល និងមន្ត្រីពាក់ពន្ធ ជាច្រើនអ្នកទៀត.

បើយោងតាមរបាយការណ៍របស់ លោក កែវ វាសនា ប្រធានមជ្ឈ មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និង ផ្អែកលើ

សហគមន៍នេញបានអោយថាៈ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ សរសេរ ជា អក្សរកាត់ថា (ម.ជ.ព.ស.គ.ញ.) មានផ្ទៃដីទំហំចំនួន ២០ហិចតា មជ្ឈមណ្ឌលមានអគារសរុបចំនួន ២៣អគារ និងមានបន្ទប់ស្នាក់ នៅសំរាប់ជនរងគ្រោះ សរុប ៧៧បន្ទប់។ មានមន្ត្រីបម្រើការងារ សរុបចំនួន ៤៧នាក់ ស្រី ១២នាក់ ក្នុងនោះ៖

– មន្ត្រីក្របខ័ណ្ឌក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាចំនួន ១៥នាក់ ស្រី ០៦នាក់

– មន្ត្រីជាប់កិច្ចសន្យា ចំនួន ២០នាក់ ស្រី ០៣នាក់

មន្ត្រីក្របខ័ណ្ឌសុខាភិបាល ចំនួន ០៨នាក់ ស្រី ០៣នាក់

វេជ្ជបណ្ឌិតចំនួន ០១នាក់ ស្រី ០០នាក់

– គ្រូពេទ្យមធ្យមចំនួន ០៧នាក់ ស្រី ០៣នាក់

– មន្ត្រីក្របខ័ណ្ឌមហាផ្ទៃចំនួន ០៤នាក់ ស្រី ០០នាក់។

ដោយក្របខ័ណ្ឌមន្ត្រីសុខាភិបាល និងក្របខ័ណ្ឌមន្ត្រីនគរបាល យាមប្រចាំការ ០២នាក់ក្នុង ០១ថ្ងៃ។

មជ្ឈមណ្ឌលមានកម្មវីធី មិត្ត អប់រំមិត្ត អប់រំចិត្តសាស្ត្រ លំហាត់ប្រាណ កីឡា ហត្ថកម្ម ពលកម្ម កសិកម្ម អប់រំបំនិនជីវិត រោងជាង បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំពី ការធ្វើអនាម័យសម្អាតខ្លួនប្រាណ សំលៀកបំពាក់ ការហូបស្អាត ផឹកស្អាត សីលធម៌ រស់នៅល្អ មានវិន័យល្អ និងគោរពបទបញ្ជា ផ្ទៃក្នុងរបស់មជ្ឈមណ្ឌល។

មានការចេញហាត់ប្រាណរៀងរាល់ថ្ងៃចំនួន ២ដង គឺពេលព្រឹក ចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៧:៣០ នាទី ព្រឹក និង ពេលល្ងាច ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៤ល្ងាច ដោយមាន ការលេងកីឡាបាល់ទះ បាល់ទាត់ បាល់ បោះ ទាត់សី វាយសី និង បោះប៉េតង់ (ចូល)។

-ផ្សព្វផ្សាយពន្យល់ ណែនាំអំពីផលប៉ះពាល់នៃការសេពសារធាតុ ញៀន ដែលធ្វើអោយបាត់បង់ស្មារតី អាចឈានទៅ ប្រព្រឹត្តបទ ល្មើសផ្សេងៗប្រឈមនឹងផ្លូវច្បាប់។

រៀបចំកម្មវិធីប្រកួតបាល់ទាត់ ដល់ជនរងគ្រោះដែលកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌល។ដឹកនាំការកាប់រណ្តៅដាំដើមឈើ កាប់ដីធ្វើរងបន្លែ ដាំត្រកួន ស្ពៃដំណាំផ្សេងៗ និងដាំដើមឈើប្រណិតលម្អ មជ្ឈមណ្ឌលដូចជា ដើមឈើក្រញូង នាងនួន បេង ធ្នង់ គគី រំដួល លឿងរាជ ក្ងោក សាគូរ៉ា ត្របែកព្រៃ-ល-។មជ្ឈមណ្ឌលមានការបណ្តុះបណ្តាល វិជ្ជាជីវៈ ៩ផ្នែកដូចជាៈ១-ផ្នែកតបណ្តាញអគ្គីសនី ២-ផ្នែកជួសជុល បរិក្ខារត្រជាក់ ៣-ផ្នែកជាងកាត់សក់ ៤-ផ្នែកផ្សាអគ្គីសនី ៥-ផ្នែក ជាងជួសជុលម៉ូតូ ៦-ផ្នែកជាងកំបោរ ៧-ផ្នែកសម្អាងកាយ ៨-ផ្នែក ជួសជុលគ្រឿងបំពងសម្លេង ៩-ផ្នែកកាត់ដេរ.

ជាមួយគ្នានោ: ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានអញ្ជើញសាកសួរសុខទុក្ខប្អូនៗជនរងគ្រោះ ដោយសារគ្រឿងញៀនដែលកំពុងទទួលការបណ្តុះបណ្តាល ជំនាញតាមផ្នែកនីមួយៗក្នុងមជ្ឈមណ្ឌល ក៏ដូចជាផ្តាំផ្ញើអោយប្អូន ៗព្យាយាមរៀនសូត្រ ក្រេបយកវិជ្ជាអោយបានច្បាស់លាស់ដើម្បី យកទៅចិញ្ចឹមជីវិតពេលត្រលប់ចេញទៅផ្ទះវិញ និងជៀសអោយ ឆ្ងាយពីគ្រឿងញៀន.

 

ផ្សាយៈថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លេី​ប្រចាំខេត្តព្រះសីហនុ.

សៅ​ វាសនា(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង