ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ខេត្ត​គ្រប់ជាន់ថ្នាក់ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ)ក្នុងឱកាសនៃខួបលើកទី១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៥)។

(ខេត្ត​ព្រះសីហនុ)​: នា​ព្រឹកថ្ងៃ​ទី១៥ ខែតុលា​ ឆ្នាំ២០២៥​ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ក្រោមឨ​វាទ​របស់រដ្ឋ​ខេត្តព្រះសីហនុ​គ្រប់ជាន់ថ្នាក់​ អញ្ជើញ​ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) ក្នុងឱកាសនៃខួបលើកទី១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៥)។

សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏ ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះ កាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរ ជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។

សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ​ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង