ថៅកែអ្នក ដែលម៉ៅការសំណង់មានទាំងខ្មែរ មានទាំងអ្នកម៉ៅការជនជាតិចិនមួយចំនួន បានបើកលុយពីក្រុមហ៊ុនហើយ តែបែរជាមិនបើកបន្តទៅអោយកម្មករនោះ បែរទៅនាំគ្នារត់បាត់ឈឺង ទាល់តែពួកគាត់ តវ៉ាទើបមានការដោះស្រាយជូនដល់ពួកគាត់ !!

ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី១៤ខែតុលាឆ្នាំ២០២៥!
បើមិនបានធ្វើបុណ្យហើយ ចាំបាច់សាងបាបជាមួយពួកគាត់ធ្វើអី ? ដោយសារ តែសង្គ្រាមឈ្លានពានទឹកដីរបស់ប្រទេសថៃ ទើបរាជរដ្ឋាភិបាលកម្ពុជាយើង បានអំពាវនាវឲ្យពលករចំណាកស្រុកនៅប្រទេសថៃទាំងអស់ វិលត្រឡប់ចូលស្រុកវិញ និងស្វះស្វែងរកការងារឲ្យពលករទាំងអស់មានការងារធ្វើ តែពេលនេះមានពលករមួយចំនួនមានការងារធ្វើ និងពលករមួយចំនួនទៀតក៏គ្មានការងារធ្វើដែរ ជាក់ស្ដែងដូចជាករណីនៅក្នុងខេត្តត្បូងឃ្មុំ ស្រុកពញាក្រែក និងស្រុកកំចាយមាខេត្តព្រៃវែងនេះចឹង ខណៈពេលដែលពលករបានធ្វើការអោយហើយ ស្រាប់តែអ្នកម៉ៅការសំណង់មានទាំងខ្មែរ មានទាំងអ្នកម៉ៅការជនជាតិចិនមួយចំនួន បានបើកលុយពីក្រុមហ៊ុនហើយ តែបែរជាមិនបើកបន្តទៅអោយកម្មករ បែរទៅជាបើកលុយពីក្រុមហ៊ុនរួចហើយ ក៏នាំរត់បាត់ឈឺង តែម្តង ។
ដោយនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលជាពលករចំណាក់ស្រុកមកពីប្រទេសថៃបានស្នើសុំមកអង្គភាពសារព័ត៌មានASEANDAILYយើងខ្ញុំឲ្យជួយផ្សព្វផ្សាយ អោយដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសសម្ដេចបវរធិបតីហ៊ុនម៉ាណែនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសារពួកគាត់វិលមកពីប្រទេសថៃវិញដោយមានសង្រ្គោមឈ្លានពានទឹកដីពេលនេះពួកគាត់លំបាកក្នុងការរកការងារធ្វើណាស់ ហើយពេលដែលមានធ្វើការងារហើយប៉ះចំថៅកែពិបាកក្នុងការបើកលុយទៀត។
ដូច្នេះប្រជាពលរដ្ឋស្នើសុំដល់សម្ដេចនិងមន្រ្តីផ្នែកពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យមើលក្រុមហ៊ុនម៉ៅការសំណង់តូចធំទាំងអស់ឱ្យមានលក្ខណៈស្តង់ដារផងព្រោះអីមានក្រុមហ៊ុនមួយចំនួនបានបោកប្រាស់កម្មករជារឿយៗធ្វើការហើយមិនបើកប្រាក់ខែអោយ
លោកពូម្នាក់ក៏ជាពលករដែលត្រឡប់មកពីប្រទេសថៃដូចគ្នា គាត់បានស្នើសុំមន្រីពាក់ព័ន្ធនឹងពលករចំណាកស្រុកដែលចេញពីប្រទេសថៃក្នុងកំឡុងពេលមានសង្គ្រាមបច្ចុប្បន្នស្នើសុំដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាចំពោះមុខដូចជាស្នើសុំឲ្យមានការងារធ្វើ ហើយអោយមានការងារត្រឹមត្រូវផងនិងស្នើសុំដល់ក្រសួងពាក់ព័ន្ធមេត្តាពិនិត្យទៅលើក្រុមហ៊ុនម៉ៅការទាំងអស់ឲ្យបានច្បាស់លាស់ផង ដើម្បីអោយពួកគាត់មានទំនប់ចិត្តលើការងារនឹង ស្នើសុំដល់ពលករទាំងអស់មេត្តាកុំវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញអី ហើយគាត់ក៏សូមចូលរួមធ្វើការពហិការទាំងអស់គ្នាមិនថាការងារ ឬផលិតផលប្រើប្រាស់របស់សៀមទេ។
ដូច្នេះស្នើសុំដល់រាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋកំពុងតែប្រឈមមុខផងពាក់ព័ន្ធជាមួយនឹងការងារដែលពួកគាត់មិនទាន់មានការងារធ្វើគ្រប់គ្នាទេ ត្រូវតែរកការងារធ្វើនៅក្នុងស្រុកឲ្យបានគ្រប់ៗគ្នា ត្រូវមានការងារធ្វើដើម្បីបានដោះស្រាយនូវជីវភាពព្រោះអីប្រជាពលរដ្ឋគ្រប់គ្រួសារមកពីចំណាកស្រុកសុទ្ធតែមានការជំពាក់នៅបំណុលគ្រប់គ្នាទាំងអស់ និងសូមដល់មន្ត្រីពាក់ព័ន្ធធ្វើជាចំណត់ជូនប្រជាពលរដ្ឋឲ្យមានការងារច្បាស់លាស់ធ្វើក្នុងប្រទេសផង ដើម្បីកុំឲ្យថៃមើលងាយថាខ្មែរយើងធ្វើពហិកាមិនបានមួយភ្លែតយ៉ាងយូរ ៥ឬក៏៦ខែនិងត្រឡប់ទៅធ្វើការ ឬប្រើប្រាស់របស់គេវិញហើយ ដូច្នេះយើងត្រូវតែចូលរួមទាំងអស់គ្នាឲ្យបានគ្រប់ៗគ្នា
ជាចុងក្រោយក្នុងនាមលោកពូជាប្រជាពលរដ្ឋ ព្រមទាំងពលករចំណាកស្រុកមកពីប្រទេសថៃទាំងអស់ស្នើសុំដល់រាជរដ្ឋាភិបាល និងជាពិសេ សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដោះស្រាយនិងផ្ដល់ការងារជូនដល់ពលករដែលជាអ្នកចំណាកស្រុកឲ្យបានគ្រប់គ្នាផងសូមអរគុណ៕