ប្រមុខក្រសួងមហាផ្ទៃបញ្ជាឱ្យអគ្គស្នងការនគរបាល ជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្ត ជា សេនាធិការ ផ្អាកជាបណ្តោះអាសន្នការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មី នាពេលក្រោយ។

(ភ្នំពេញ)​:មុន​នេះ​បន្តិច​ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បានបង្ហោះសំណេរលេីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ឯឧត្តមដែលមានខ្លឹមសារដូចខាងក្រោម:

បងប្អូនជនរួមជាតិ ជាទីគោរព!

ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ តែម្តង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាល ជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្ត ជា សេនាធិការ ផ្អាកជាបណ្តោះអាសន្នការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មី នាពេលក្រោយ។

ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំង ប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួល ការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេស ការដឹងនូវភាពសំខាន់ៗដែលមានការធ្វើចរាចរណ៍ ដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍ របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និង ប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដោយ ទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរ តាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយ ការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិត របស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើ ដងផ្លូវ។

 

សូមអរគុណ!

 

ផ្សាយ​:ថ្ងៃទី​២៥ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង