(ខេត្តពោធិ៍សាត់): នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរូមជាអធិបតីក្នុងការទទួលយកអំណោយសប្បុរសធម៌ពីសប្បុរសជនមកពីទីជិត និងទីឆ្ងាយដែលបានចូលរួមចំណែកជាមួយសមភូមិក្រោយក្នុងមានគ្រឿងឧបភោគបរិភោគជាច្រេីនសំរាប់ផ្គត់ផ្គង់ជូន កងទ័ពការពារ ជួរមុខ នៅបន្ទាត់ក្រវ៉ាត់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់.
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអភិបាលរង និងមន្ត្រីក្រោមឱរ៉ាទបានមាន ប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅបំផុតសំរាប់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ហេីយរដ្ឋបានខេត្ត រងចាំ ទទួលអំណោយ ពីសប្បុរសជនដែលមានទឹកស្នេហាជាតិ គ្រប់ពេល វេលា៕
ឯកឧត្តមអភិបាលខេត្តបន្តថា នេះបញ្ជាក់អោយឃើញថាខ្មែរតែមួយ បេះតែមួយ ឆន្ទ:តែមួយ ខ្មែរជួយខ្មែរ ពិតប្រាកដ៕
ផ្សាយ:ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)