ឯកឧត្ដម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (TVET)។
ខេត្តកំពង់ចាម ផ្តល់ឱកាសការងារចំនួន ១១.២០៦ កន្លែង
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (TVET)។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវសូមឱ្យយុវជនសិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។
ឯកឧត្តមភិបាលខេត្ត ក៏បានស្នេីសូមឱ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់អាណាព្យាបាល មាតាបិតា ចូលរួម ជំរុញលើកទឹកចិត្តកូន ឬយុវជនឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ខណៈឱកាសការងារចំនួន ១១.២០៦ កន្លែង តាមបណ្តារោងចក្រ សហគ្រាសចំនួន២៧ ក្នុងខេត្តកំពង់ចាម នឹងទទួលបានប្រាក់ឈ្នួលចាប់ពី ២២៥ដុល្លា ទៅ១.០០០ដុល្លា ក្នុងមួយខែ ដែលមានទីតាំងចុះឈ្មោះ📍មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, 📍មជ្ឈមណ្ឌល TVET, 📍សសយក. កំពង់ចាម៕