ឯកឧត្ដម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (TVET)។

ខេត្តកំពង់ចាម ផ្តល់ឱកាសការងារចំនួន​ ១១.២០៦​ កន្លែង​

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (TVET)។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បាន​អំពាវនាវ​សូមឱ្យយុវជនសិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»​។

ឯកឧត្តមភិបាលខេត្ត ក៏បានស្នេី​សូមឱ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់អាណាព្យាបាល មាតាបិតា ចូលរួម ជំរុញលើកទឹកចិត្តកូន ឬយុវជនឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់​ ខណៈ​ឱកាសការងារចំនួន​ ១១.២០៦​ កន្លែង​ តាមបណ្តារោងចក្រ​ សហគ្រាស​ចំនួន២៧​ ក្នុងខេត្តកំពង់ចាម​ នឹងទទួលបានប្រាក់ឈ្នួលចាប់ពី​ ២២៥ដុល្លា​ ទៅ១.០០០ដុល្លា​ ក្នុងមួយខែ ដែលមានទីតាំងចុះឈ្មោះ​📍មន្ទីរ​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,​ 📍មជ្ឈមណ្ឌល​ TVET,​ 📍សសយក.​ កំពង់ចាម៕

ព័ត៌មានដែលជាប់ទាក់ទង