កិច្ចសន្ទនាស្តីពី «កិច្ចបដិបត្តិពុទ្ធោវាទដើម្បីកសាងខ្លួន ជាមូលធនមនុស្សក្នុងសង្គម»ត្រូវបានរៀបចំឡើងនៅ ស្រុករំដួលខេត្តស្វាយរៀងដោយនាយកដ្ឋានជំរុញ សហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរ ជំនាន់សហការជាមួយអង្គការសន្តិសេនា ក្រុមកាយរឹទ្ធិ រៀមច្បងរាជធានីភ្នំពេញ.
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសន្ទនាស្តី ពី «កិច្ចបដិបត្តិពុទ្ធោវាទដើម្បីកសាងខ្លួនជាមូលធន មនុស្សក្នុងសង្គម»ត្រូវបានរៀបចំឡើងនៅស្រុករំដួល ខេត្តស្វាយរៀងដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធ យុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់ សហការជាមួយអង្គការសន្តិសេនា ក្រុមកាយរឹទ្ធិ រៀមច្បងរាជធានីភ្នំពេញ និងរដ្ឋបាលស្រុករំដួល ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា អ្នកតំណាង រាស្ត្រមណ្ឌលស្វាយរៀង ដោយមានការអញ្ជើញ ចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធិ និង ស.ស.យ.ក. សរុបប្រមាណ ៣៥០រូប។
ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋាន ជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃ សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថាកម្មវិធី នេះរៀបចំដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព បណ្តុះគុណធម៌ សីលធម៌ដល់យុវជនបន្តវេនក្នុង គោលបំណង៖
១. លើកកម្ពស់ការយល់ដឹងអំពី ឱវាទរបស់ ព្រះសម្មាសម្ពុទ្ធ ដែលអប់រំផ្លូវចិត្ត និងមនសិការប្រជា ពុទ្ធបរិស័ទលើទម្លាប់មានសីលធម៌ សុជីវធម៌ និងចរិយា ធម៌នៅក្នុងសង្គម។
២. អភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់យុវជនជាមិត្ត អប់រំមិត្ត ក្នុងការចូលរួមពង្រឹងសីលធម៌សង្គមនៅក្នុង សាលារៀននិងសហគមន៍។
៣. ចែករំលែកចំណេះដឹងនិងបទពិសោធន៍ ជីវិតនិង សង្គម របស់ចាស់ព្រឹទ្ធាចារ្យដើម្បីបណ្តុះស្មារតី និង បង្កើនសាមគ្គីភាពរបស់យុវជនចូលរួមអភិវឌ្ឍសង្គម ប្រកបដោយចីរភាព។
ឯកឧត្តមបានបន្តទៀតថា ពាក្យថា មូលធនមនុស្ស គឺសំដៅដល់កត្តារួមផ្សំចំនួន៤យ៉ាងគឺ ទី១.មនុស្ស មានចំណេះដឹង ទី២.មនុស្សមានចំណេះធ្វើឬបំណិន ទី៣.មនុស្សមានឥរិយាបថល្អ (សីលធម៌ក្នុងការរស់នៅ) និងទី៤. មនុស្សមានសុខភាពល្អ។ ក្នុងនោះ ឥរិយាបថ ល្អរបស់មនុស្ស ឬសីលធម៌ល្អរបស់មនុស្ស គឺជាចំណុច សំខាន់មួយក្នុងចំណោមកត្តាទាំងបួននេះ ហើយមេរៀន របស់ព្រះពុទ្ធគឺគោលការណ៍នៃសីលធម៌ក្នុងការរស់នៅ ប្រចាំថ្ងៃ។ ចក្ខុវិស័យក្នុងការចូលរួម កសាំងមូលធន មនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយ ចីរភាព ភាគីដៃគូ និងវាគ្មិននឹងធ្វើការបញ្ចូលគ្នា (Integration Approach) អាងទ្រឹស្តី (បរិយត្តិ) និង ការអនុវត្តតាមគន្លងពុទ្ធមាគ៌ា (Buddha Teaching and Application) ដែលនឹងត្រូវពន្យល់អធិប្បាយ ដោយវាគ្មិន នល្បីៗ និងការផ្តល់ចំណេះដឹងលើការអនុវត្ត ជាក់ស្តែងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាបទពិសោធន៍ ក្នុងការរៀនរស់ក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ដែល អាចប្រែក្លាយខ្លួនទៅជា កល្យាណបុថុជ្ជន ដែល មានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ ទាំងមូល។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បាន ថ្លែងអំណរគុណ នាយកដ្ឋានជំរុញចលនារប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជន កម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់ដែល បានសហការជាមួយអង្គការសន្តិសេនា ក្រុមកាយរឹទ្ធិ រៀមច្បងរាជធានីភ្នំពេញរៀបចំកម្មវិធីនេះឡើង ដើម្បី ពង្រឹងស្មារតី ចែករំលែកចំណេះដឹងដល់យុវជនរបស់ យើងឱ្យប្រែក្លាយជាទំពាំងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការរបស់ គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលគឺ ប្រជាជនរស់នៅក្នុងសង្គមស៊ីវិល័យ និងបំពេញតម្រូវ កសរសម្រាប់ឆ្នាំ២០២៣០និង ឆ្នាំ២០៥០។ ព្រម ជាមួយគ្នានោះ លោកជំទាវបានបន្ថែមទៀតថា តាមរយៈ សកម្មភាពនិងវិធីសាស្ត្រនៃការអនុវត្តក្នុងវេទិកានេះ យើងជឿជាក់ថា នឹងទទួលបាននូវសមិទ្ធកម្មស្របតាម គោលបំណងដែលអាចរួមចំណែកសម្រេចបាននូវ គោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងប៉ិនប្រសប់ របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះលោកជំទាវក៏បានជូនសម្ភារៈសិក្សា ដល់យុវជនទាំង ៣០០រូប និងថវិកាឧបត្ថម្ភថវិកាជូន គ្រូបង្រៀនផងដែរ។
ផ្សាយ:ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)