សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អញ្ជើញជា អធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន លើកទី៧ នៅរាជធានីភ្នំពេញ.

(ភ្នំពេញ)​:សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជាអធិបតីពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារ សាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់។

ពិធីនេះក៏ដើម្បីអបអរសាទរទិវាសេរីភាព សារព័ត៌មានពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការរាយការណ៍ក្នុង ពិភពលោកថ្មីដ៏ក្លាហាន៖ ឥទ្ធិពលនៃបញ្ញា សប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ” ផងដែរ។

 

ផ្សាយ​:ថ្ងៃទី​៣ ខែឧសភា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង