ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកកូនឈេី ចែក និងដាំជូនគ្រួសារអតីតយុទ្ធជន​ចំនួន ២០គ្រួសារ​ ស្ថិតនៅស្រុកស្ទឹងហាវ​។

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃ​ គណ:អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកកូនឈេី ចែក និងដាំជូនគ្រួសារអតីតយុទ្ធជនដែល ទើបទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ចំនួន ២០គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំ ទំនប់រលក ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។

ឆ្លៀត​ក្នុងឨកាស​នោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ជូនចំពោះគ្រួសារអតីតយុទ្ធជនពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ក្នុងការ លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ បងប្អូនអតីតយុទ្ធជន ឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម​ អភិបាលខេត្តក៏បានគូសបញ្ជក់ដែរថាទាក់ទងទៅនឹងបញ្ហាព្រំដែនសូមបងប្អូនស្ងប់អារម្មណ៍ កុំមានការភ័យខ្លាចត្រូវជឿជាក់នឹងទុកចិត្តទៅលេីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រោះសម្តេចគឺជាមេទ័ពដែលទទួលបានការអប់រំសិក្សាខ្ពស់ក្នុងផ្នែកយោធា សម្តេចធិបតីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតយោធាពីសាលា WestPoint ក្នុងសហរដ្ឋអាមេរិកដែលជាសាលាលំដាប់ពិភពលោកសំរាប់បណ្តុះបណ្តាលវិស័យយោធា និងប្រកបដោយចំណេះដឹងខ្ពស់ក្នុងការការពារជាតិមាតុភូមិ ជាពិសេសគឺសម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ព្រោះសម្តេចជាមគ្គុទេសក៍ឯក​ និងជាបិតាស្ថាបនាសន្តិភាពតែមួយគត់ សំរាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេស​ ដូច្នេះយេីងត្រូវតែមានជំនឿជឿជាក់ទៅលេីសម្តេចទាំងពីរ។

កូនឈើដែលត្រូវចែកជូនគ្រួសារអតីតយុទ្ធជនចំនួន ២០គ្រួសារ ក្នុង ១គ្រួសារទទួលបាន

-ស្អំ ១០០ដើម

-ដូង ១០ដើម

-ខ្នុរ ១០ដើម

-សាវម៉ាវ ១០ដើម

ជាមួយគ្នា​នោះ​ បងប្អូនដែលជាអតីតយុវជនក៏បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ អរគុណដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់ ជាពិសេសគឺការដឹងគុណដល់សម្តេចទាំងពីរដែលតែងតែជួយជ្រោមជ្រែង គិតគូរពីសុខទុក្ខរបស់បងប្អូន ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង