សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់លោកអោមអឿនម្ចាស់KTV រាជនីឧដុង ទាក់ទងទៅនឹងអាខោនហ្វេសប៊ុកមួយដែលជាអាខោនហ្វេកឈ្មោះនារីឧដុងបានធ្វើការចុះផ្សាយព័ត៌មានមិនពិតក្នុងចេតនាញុះញង់និងបរិហារកេរ៍តាមរយះបណ្តាញសង្គម




ភ្នំពេញ
៖ បន្ទាប់ពីបានឃើញគណនីហ្វេសបុកមួយដែលជាអាខោនហ្វេក ឈ្មោះនារីឧដុងបានសរសេរនិងអមដោយរូបភាពហើយធ្វើការបង្ហោះតាមរយះបណ្តាញសង្គមជាបន្តបន្ទាប់ដែលមានខ្លឹមសារថា(ម្ចាស់ហាងឈ្មោះអោមអឿនKTV នារីឧដុង(ទីតាំងជួលដីគេ)បានរុះរើសំភារះមួយចំនួនយកចេញពីក្នុងហាង ហើយប្រកាសបិទហាងមិនតែប៉ុណ្ណោះមិនបានបើកប្រាក់ខែអោយបុគ្គលិកហើយបាននាំគ្នារត់កិច្ចទៅសំងំលាក់ខ្លួននៅkTVរាជនីថ្នល់ទទឹងជាសាខាថ្មីធ្វើអោយនារីដែលបានមកបំរើការងារទន្ទឹងរងចាំបើកប្រាក់ខែមានការខឹងសម្បាយ៉ាងខ្លាំង។ហើយនារីទាំងនោះនិងគម្រាមប្តឹងម្ចាស់ហាងទៅតុលាការខេត្តកំពុងស្ពឺបើមិនបើកប្រាក់ខែអោយបុគ្គលិក)និងមានសំនេរជាច្រើនទៀតដែលបានអៈអាងថាសុតសឹងតែជាការប្រឌិតឡើងក្នុងចេតនាញុះញុងនិងបរិហារកេរ៍ពីសំណាក់អខោនហ្វេសប៊ុកឈ្មោះនារីឧដុងដែលជាអាខោនហ្វេកនេះបេី យោង តាមប្រភពព័ត៍មានពី សំណាក់លោកអោមអឿន នៅ ថ្ងៃ សុក្រ ទី ១៣ ខែ១០ ឆ្នាំ ២០២៣។
ដូច្នេះ លោកអោមអឿនសូមជម្រាបថា តាមពិតជាក់ស្តែងគឺមិនមានករណីនេះកើតឡើងនោះទេ
ការសរសេនិងបង្ហោះព័ត៌មានមិនពិតទាំងនេះមានលក្ខណៈញុះញង់និងបរិហាកេរ៍ក្នុងន័យបង្ខូចកិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរដែលលោកបានបញ្ជាក់មកកាន់ភ្នាក់ងារយើងថាគាត់និងដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងបទល្មើសបច្ចេកវិជ្ជានៃក្រសួងមហាផ្ទៃដើម្បីវែកមុខរកអាខោនគណន័យម្ចាស់ឈ្មោះនារីឧដុងនេះមកផ្តន្ទាទោសដោយសារគណន័យនេះបានបង្ហោះក្នុងន័យញុះញង់និងបរិហាកេរ៍ជាសាធារណះដែលប៉ះពាល់ទៅដល់មុខមាត់និងសេចក្តីថ្លៃថ្នូររបស់គាត់និងសុំអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកម្ចាស់គណនីហ្វេសបុកខាងលើ ដើម្បីចូលមកបកស្រាយបំភ្លឺលេីករណីផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ និងដាក់ទោសទាន់តាមផ្លូវច្បាប់អោយខានតែបាន៕

ព័ត៌មានដែលជាប់ទាក់ទង