(ភ្នំពេញ):យោងតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងមុននេះថា: ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ Donald Trump បានសម្រេចបន្ថយអាត្រាពន្ធគយសម្រាប់កម្ពុជាមកនៅ ១៩% ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។
ដំបូងឡើយសហរដ្ឋអាមេរិកបានដាក់ពន្ធបដិការសម្រាប់កម្ពុជា ៤៩% បន្ទាប់ពីការចរចា បានសម្រេចបន្ថយមក ៣៦% និងពេលនេះបានបន្ថយមកត្រឹម ១៩%, សូមអបអរសាទរចំពោះក្រុមការងារចំពោះកិច្ចសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកដែលមានឯកឧត្តម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអ្នកដឹកនាំការចរចា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ថាមពលនិងឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចនូវលទ្ធផលដ៏ល្អសម្រាប់ជាតិនិងប្រជាជនកម្ពុជា។
ផ្សាយ:ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)