ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណេីរទស្សន:កិច្ចតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
(ខេត្តព្រះសីហនុ): កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណេីរទស្សនកិច្ច ជាផ្លូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត អភិបាលក្រុង នាយករងរដ្ឋបាលខេត្ត នាយកផែនការវិនិយោគសាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងដំណេីរទស្សន:កិច្ចនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជេីញចុះពិនិត្យមេីលកន្លែងសំខាន់ៗមួយចំនួនដូចជា សាលពិព័រណ៍នៃសង្វាក់ផលឹតកម្មសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចគ្នានឹងការទស្សន:កិច្ចរោងចក្រផលឹត និងនាំចេញសំបករថយន្តដ៏ធំក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
ក្នុងដំណេីរទស្សន:កិច្ចខាងលេី គឺធ្វេីឡេីងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សារួមគ្នាមួយទាំងទងទៅនឹងកំណេីន និងសំណេីរប្រេីប្រាស់ថាមពលអគ្គីសនី និងថាមពលផលឹតដោយកម្លាំងព្រះអាទិត្យ ក្នុងនោះឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូស បញ្ជាក់ថាកម្ពុជា គឺជាប្រទេសទី២ ក្នុងអាស៊ានបន្ទាប់ពីប្រទេសឡាវ ដែលមានថាមពលប៉ៃតង ។
ដោយឡែក លោក Chen Jiang Gang ដែលនាយកក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស បានថ្លែងថាខេត្តព្រះសីហនុ គឺជាខេត្តដែលមានការអភិវឌ្ឍខ្ពស់សំរាប់អ្នកវិនិយោគិន ក្នុងនោះមានដូចជាកំពង់ខែទឹកជ្រៅក្នុងតំបន់ ផ្លូវល្បឿនលឿនក្នុងការធ្វេីដំណេីរ រួមទាំងមានអាកាសយាន្តស្ថានអន្តរជាតិផងដែរ។
លោក Chen Jiang Gang ក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពលបញ្ចុះតម្លៃនៃការដឹកជញ្ជូន និងថ្លៃថាមពលអគ្គិសនី ដេីម្បីកាត់បន្ថយការចំណាយទៅ លើកំពង់ផែ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់រោង ចក្រសហគ្រាស និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានចំនួន ៣០០រោងចក្រ ដោយគិតត្រឹមឆ្នាំ២០២៧ខាងមុខនេះ ហើយទន្ទឹមនឹងនោះ លោកនាយកក៏បានស្នើសុំការ បង្កើត គម្រោងអភិវឌ្ឍថាមពលស្អាតដោយខ្លួនឯង ដើម្បីផ្គត់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាំងមូលផងដែរ។
ផ្គង់ជូនរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
ផ្សាយ:ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)