(រាជធានីភ្នំពេញ):នៅវេលារសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានធ្វេីការបង្ហោះសារលេីបណ្តាញសង្គមផ្លូវការរបស់សម្តេចដែលមានខ្លឹមទាំងស្រុងដូចខាងក្រោម:
ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង២ម៉ោងនិងបន្តការងារហូត
ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ២៨ឆ្លងចូលថ្ងៃ២៩ ខែកក្កដា ឆ្នាំ
២០២៥ នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀង
ឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។
ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។
សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស
វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព
ដែលជារឿងដ៏លំបាក៕
ផ្សាយ:ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)