ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារ អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងទៅលេី ៣ចំណុច សំខាន់ៗ…
(ខេត្តឧត្តរមានជ័យ):បន្ទាប់ពីមានបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌដែលចូលជាធរមាននៅវេលាម៉ោង២៤:០០ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧:០០ភាគីទាំងពីររវាងកងទ័ពជួរមុខរបស់ព្រះរាជាណាចក្រកម្ពុជា និងភាគីកងទ័ពថៃ បានបេីកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ កិច្ចប្រជុំបានបញ្ចប់ នៅវេលាម៉ោងប្រមាណ១១:០០ព្រឹក ដោយលទ្ធផលដូចខាងក្រោម៖
ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង
ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា
ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕
សូមបញ្ជាក់: នេះជាកិច្ចប្រជុំសំខាន់ទី២ បន្ទាប់ពីប្រមុខរាជរដ្ឋភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបេីកកិច្ចប្រជុំបន្ទាន់នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃម្សិលមិញ ហេីយក្នុងនោះភាគីទាំងពីរ នៅមានកិច្ចប្រជុំមួយទៀតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ នោះគឺការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ៕
ផ្សាយ:ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)