កម្ពុជា និងថៃព្រមព្រៀងឈប់បាញ់គ្នាភ្លាមៗនៅពាក់កណ្ដាលអាធ្រាតម៉ោង១១:៥៩នាទី យប់ថ្ងៃទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ.
(បរទេស)នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះជំនួបប្រជុំបន្ទាន់រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ Phumtham Wechayachai បានចាប់នៅទីក្រុងកូឡាឡាំពួរ ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីចិន។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឱ្យមានបទឈប់បាញ់ គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បាន ឯកភាពគ្នាតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump។
ជាលទ្ធផលក្រោយចរចាអស់រយៈពេល ១ម៉៤០នាទី កម្ពុជា និងថៃបានឯកភាពគ្នា លើបទឈប់បាញ់ដោយគិតចាប់ពីម៉ោង ២៤:០០ យប់ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥។កិច្ចព្រមព្រៀងដែលជួយសង្គ្រោះជីវិត មនុស្ស មិនឱ្យបន្តស្លាប់ដោយសារតែការប្រយុទ្ធគ្នា និងមិនបន្ត បន្សល់ទុកស្ត្រីមេម៉ាយ កូនកំព្រា ក៏ដូចជាជនភៀសសឹករាប់សែន នាក់ សម្រាប់ប្រទេសកម្ពុជានិងថៃ។
ជាងនេះទៅទៀតកម្ពុជា-ថៃនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការ យោធភូមិភាគ (ភាគីថៃ យោធភូមិភាគ ទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគ ទី៤ និងទី៥) នៅវេលាម៉ោង០៧:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបន្តរៀបចំកិច្ចប្រជុំ ជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការ ឯកភាពពីភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កម្ពុជា-ថៃ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិត សម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ ព្រមទាំងអរគុណឯកឧត្តម ប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររក ការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរដល់ រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្ត អោយភាគីទាំងពីរស្វែងរកការឈប់បាញ់និង ចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេស នេះផងដែរ៕
ផ្សាយ:ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)
#ថៃជាអ្នកផ្តើមសង្គ្រាម
#ThailandStartedTheWar
#ไทยเป็นผู้เริ่มสงคราม
#JusticeForCambodia