(ខេត្តព្រះសីហនុ): នៅវេលាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាលារដ្ឋបាលខេត្តព្រះសីហនុ នៅតែមមារញឹកក្នុងការទទួលអំណោយសប្បុរសធម៌ ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ នៅវេទិកាជាតិ៧មករា ដែលមានទីតាំងស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។
ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារ បូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា មកទល់ពេលនេះ ម៉ោងនេះក៏នៅមានបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករបន្តនាំយកអំណោយជាថវិកា ស្បៀងអាហារ គ្រឿង
ឧបភោគបរិភោគ ថ្នាំសង្កូវ និង សម្ភារប្រើប្រាស់ផ្សេងៗ ដេីម្បីជួយគាំទ្រដល់វីរកងទ័ព ខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាព ដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួន ទៅកាន់ទីតាំងមានសុវត្ថិភាព។
នេះឆ្លុះបញ្ចាំងអោយឃេីញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងទឹកចិត្តសប្បុរសធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមជាឈាមជ័រតែមួយ ស្មារតីតែមួយក្នុងការចូលរួមលើកទឹកចិត្តដល់ វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់។
ផ្សាយ:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)