ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះទទួលអំណោយសប្បុរសធម៌ ពីសប្បុរសជន…
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីរាជការរដ្ឋបាលខេត្តព្រះសីហនុ ចុះទទួលអំណោយសប្បុរសធម៌ពីសប្បុរសជនទូទាំងខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅវេទិកា ៧មករា ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ.
ក្នុងនោះយេីងសង្កេតឃេីញថា ក្នុងបេះដូងតែមួយ ខ្មែរស្រឡាញ់ខ្មែរ បានបំផុសបំផុលទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករចូលរួមបរិច្ចាគ គ្រឿងឧបភោគបរិភោគ អំណោយជាថវិកា ស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ទៀតជាច្រេីនមុខសំរាប់ជួយផ្គត់ផ្គង់ និងគាំទ្រដល់វីរកងទ័ពខ្មែរជួរមុខនៅ សមរភូមិដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះទឹកចិត្តបងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ដែលបាននាំគ្នាចូលរួមឧបត្ថម្ហបរិច្ចាគ អំណោយជាថវិកាផ្ទាល់ខ្លួន និងសម្ភារប្រើប្រាស់ផ្សេងៗ ឯកឧត្តម បន្តទៀតថា ការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា គឺជាកាយវិការនៃការរួបរួមសាមគ្គីគ្នាជា ធ្លុងមួយ និងជាទឹកចិត្តស្នេហាជាតិដ៏ខ្លាំងក្លា ដើម្បីគាំទ្រទាំងផ្នែក ស្មារតី កម្លាំងចិត្ត និងសម្ភារ ជូនវីរកងទ័ពយើងដែលកំពុងតស៊ូ យ៉ាងស្វិតស្វាញនៅក្នុងសមរភូមិ។
ផ្សាយ:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
រូបថត:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)