(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ និងនាំយកអំណោយសប្បុរសធ៌មួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ពលករសរុបចំនួន ២០នាក់ នៅក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ក្នុងនោះពលករក្នុងមួយគ្រួសារទទួលបានសម្ភារ:រួមមាន:
-អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម
-មី ១កេស
-ទឹកត្រី ១យួរ
-កន្ទេល១
-ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១)
ឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជក់ថាអំណោយទាំងនេះគឺបានមកពីទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ បងប្អូន។
សូមបញ្ជាក់ផងដែរថា ពលករទាំង ២០គ្រួសារ ក៏ទទួលបានថវិកាឧបត្ថម្ហក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល រួមជាមូយសាច់ក្រកដែលជាអំណោយរបស់សប្បុរសជនក្នុងការរួមចំណែកជាមូយរដ្ឋាភិបាលផងដែរ៕
ផ្សាយ:ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
រូបថត:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)