សមាគមជំនួយជនជាតិចិនរៀនភីងកម្ពុជា សូមប្រគេននិងគោរពជម្រាបជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃ សមាគមជំនួយជនជាតិចិនចៀនតឹងកម្ពុជា ព្រមទាំងពុកម៉ែ បងប្អូនទាំងអស់ មេត្តាជ្រាបថា៖ សមាគម បានបង្កើតមូលនិធិមួយ សម្រាប់កៀរគរនឹងថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ យកទៅជួយឧបត្ថម្ភដល់កងទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងប្រយុទ្ធ ការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់កងទ័ពថៃ។ ជាមួយគ្នានេះ មូលនិធិ TCAC ក៏នឹងនាំយកថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿង ឧបភោគ-បរិភោគ ទៅជួយឧបត្ថម្ភដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងភៀសសឹកពីបណ្តាខេត្តជាប់ព្រំដែនជាមួយថៃ ទៅកាន់ តំបន់មានសុវត្ថិភាព។
ផ្សាយ:ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)