រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមឧបត្ថម្ហអំណោយសប្បុរសធម៌ជូនដល់ វីរះកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន រងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ ។
(ខេត្តព្រះសីហនុ):រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងពាណិជ្ជករ សហគ្រិន សប្បុរសជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ ឬថ្នាំពេទ្យតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយទឹកចិត្តសប្បុរសធម៌ដែលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីសមរភូមិក្រោយជួយគាំទ្រដល់សមរភូមិមុខ។
ក្រុមការងារនៃរដ្ឋបាលខេត្តព្រះសីហនុ រង់ចាំទទួលនូវអំណោយសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី គ្រប់ពេលវេលា ឬអាចទំនាក់ទំនងផ្ទាល់នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៧២៥ ៧៧៧ /០៦៦ ៨៧៧ ៨៧៧ / ០១២ ៩៩៣ ៧៧៦ ឬ គណនីធនាគារ ABA ឈោ្មះ៖ SIHANOUK PROVINCIAL HALL លេខ៖070 119 791 (KHR) និងលេខ ៖ 070 119 792 (USD) ឬតំណ QR Code ដូចខាងក្រោមទាំងប្រាក់រៀល និងដុល្លារ។
ផ្សាយ:២៦ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីនិងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)