ឯកឧត្តម នេត្រ ភក្ត្រា៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា.

(ភ្នំពេញ)​: នាព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា៖ ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដែលពិភាក្សាស្ដីពីស្ថានការណ៍តានតឹងនិងការវាយប្រហារដែលកំពុងកើតឡើងនៅតំបន់ព្រំដែនកម្ពុជា–ថៃ, តំណាងអចិន្ត្រៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអ.ស.ប. បានជួបជាមួយអ្នកសារព័ត៌មាន នៅទីស្នាក់ការអង្គការ សហប្រជាជាតិ និងឆ្លើយតបនឹងសំណួរជាសាធារណៈយ៉ាងច្បាស់លាស់។

អ្វីដែលជា ការគួរឲ្យកត់សម្គាល់ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសថៃប្រចាំអ.ស.ប. បានគេចខ្លួនចេញពីកិច្ចប្រជុំ ដោយមិនបានឆ្លើយសំណួរទៅកាន់សារព័ត៌មានឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងយ៉ាងថា៖ “ខ្ញុំជឿថាមិនចាំបាច់ពន្យល់ ក៏អាចដឹងថាហេតុអ្វីត្រូវគេចមុខពីអ្នកសារព័ត៌មាន ព្រោះ… មិនហ៊ានប្រឈមមុខនឹងការភូតកុហករបស់ខ្លួន និងការបង្កហេតុមួលបង្កាច់ ដែលពួកគេបានធ្វើឡើង៕

 

ផ្សាយ​:ថ្ងៃទី​២៦ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង