លោក ផល ចាន់សូឌី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ទទួលបន្ទុកផ្នែកសប្បុរសធម៌ តំណាងឲ្យ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព

 


នៅព្រឹកថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៥
បាននាំថវិកាចំនួន ១៨ ម៉ឺនរៀលជូនដល់បង មុត សារុំ កងពលតូចស្មើរជើងលេខ ៤២ អត្ថលេខ ២៣៧៣៦៦ វីរៈកងទ័ពជួរមុខ ឈរជើងនៅប្រាសាទតាមាន់ធំ
ក្នុងនោះដែរក៏មានការចូលរួមឧបត្ថម្ភជូនដល់បង មុត សារុំ ក្រោមអធិបតីភាពរដ្ឋបាលព្រែកលៀបនិងចៅសង្កាត់ព្រែកលៀបព្រមទាំងព្រះចៅអធិការវត្តវារិន្ទព្រែកលៀប.ក្នុងនោះរួមមាន
ម៉ូតូមួយគ្រឿង
ថវិកាចំនួន ៤០០ ដុល្លារ
អង្ករចំនួនបីប៉ាវ
និងមានគ្រឿងឧបភោគបរិភោគមួយចំនួនទៀត

ក្នុងឱកាសនោះដែរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ បង មុត សារុំ និងក្រុមគ្រួសារព្រមទាំងបងៗទាហានជួរមុខទាំងអស់ដែលឈរជើងនៅប្រាសាទតាមាន់ធំ។

ជាចុងក្រោយ ខ្ញុំបាទ មុត សារុំ ព្រមទាំងក្រុមគ្រួសារមានទីលំនៅបច្ចុប្បន្នរស់នៅ
សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ
សូមគោរពជូនពរ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងលោកផល ចាន់សូឌី អនុប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពព្រមទាំងក្រុមការងាររដ្ឋបាលព្រែកលៀប ចៅសង្កាត់ព្រែកលាប និងព្រះចៅអធិការវត្តវារិន្ទព្រែកលៀបសូម ឲ្យជួបពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាតឡើយ៕

 

ព័ត៌មានដែលជាប់ទាក់ទង