[BREAKING NEWS] តុលាការថៃ បានសម្រេច ផ្អាកតំណែងរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រីPaetongtarn Shinawatra.

(ថៃ)​: តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ (០១ កក្កដា) នេះ បានសម្រេចចិត្តផ្អាក់តំណែង របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ខណៈកំពុងរង់ចាំសំណុំរឿងមួយ ដែលកំពុងស្វះស្វែងរកការបណ្តេញលោកស្រីចេញពី តំណែង ដោយបន្ថែមសម្ពាធកាន់តែខ្លាំងទៅលើ រដ្ឋាភិបាលដែលស្ថិតនៅក្រោមសម្ពាធជុំទិសរួចទៅ ហើយ។

តុលាការធម្មនុញ្ញ បានកាត់សេចក្តីក្នុងសំឡេង គាំទ្រ ៧ ទល់នឹង២ ក្នុងការផ្អាកតំណែងលោកស្រី Paetongtarn ហើយក៏បានឯកភាពក្នុង ការពិចារណាលើការចោទប្រកាន់ទម្លាក់តំណែង លោកស្រីផងដែរ។

 

ផ្សាយ:ថ្ងៃទី​១ ខែកក្កដា​ ឆ្នាំ២០២៥

ប្រភព​:បរទេស

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ វាសនា​(Harry​VS)​

ព័ត៌មានដែលជាប់ទាក់ទង