នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ១ គ្រឿងឈ្មោះ HMAS BALLARAT-FFH ១៥៥ បានចូលចតនៅកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ​ដោយ​សុវត្ថិភាព​ (មានវីដេអូ).

(ខេត្ត​ព្រះសីហនុ)​: នៅវេលាម៉ោង ៨:៣០នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥​ នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ១ គ្រឿងឈ្មោះ HMAS BALLARAT-FFH ១៥៥ បានចូលចតនៅកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ​ដោយ​សុវត្ថិភាព​។ មានរយៈពេល ៤ថ្ងៃ(ថ្ងៃទី ១០-១៣ ខែតុលា ឆ្នាំ២០២៥​)ក្នុងគោលបំណងដើម្បីពង្រឹងសុឆន្ទៈរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។

 

លក្ខណៈបច្ចេកទេសនាវា÷

នាវា HMAS BALLARAT-FFH ១៥៥

-ទម្ងន់ផ្ទុក ៣៩០០តោន

-បណ្ដោយ ១១៨ម

-ទទឹង ១៤.៨ម

-ជម្រៅទឹក ៦.៣ម

-កម្លាំងសរុបចំនួន ១៩២នាក់ ក្នុងនោះ(នាយទាហាន ៣០នាក់ និងនាវិក ១៦២នាក់)។

-មេបញ្ជាការនាវា លោក DEAN UREN, RAN.

 

ផ្សាយ​:ថ្ងៃទី​១០ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា

 

ព័ត៌មានដែលជាប់ទាក់ទង