ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ ជាមួយខេត្តព្រះសីហនុ.
(ខេត្តកំពង់ស្ពឺ): នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ ជាមួយខេត្តព្រះសីហនុ នៅសាលប្រជុំកង ហ៊ាង ជាន់ទី១អគារសាលាខេត្តកំពង់ស្ពឺ៕
ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង ប្រធាន-ប្រធានស្តីទីមន្ទីរ នាយក-នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគសលាខេត្ត នាយកទីចាត់ការអន្តរវិស័យ មេឃុំនិងមន្ត្រីជាប់ពាក់ពន្ធជាច្រេីនរូបទៀត.
កិច្ចប្រជុំនេះគឺយោងតាមលិខិតលេខ៣៨៤១ សជណ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់
កំណត់ហេតុចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ស្តីពីកិច្ចប្រជុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ លិខិតលេខ៩២២/២៥ លអជ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
ផ្សាយ:ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា