ភ្ញៀវទេសចរ ៣នាក់ស្លា//ប់ និងអ្នកដំណើរជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ក្រោយ«នាវាទេសចរណ៍ KM III Barcelona» ផ្ទុកផ្ទុកភ្ញៀវរាប់រយនាក់ ឆាប់ឆេះនៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។
(ឥណ្ឌូនេស៊ី)៖ នាវាដឹកអ្នកទេសចរណ៍ដែលមានឈ្មោះថា KM III Barcelona សរុបប្រមាណ ២៨០ នាក់នៅរសៀលថ្ងៃអាទិត្យទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ នេះ បានផ្ទុះនឹងបង្កការឆាបឆេះនៅជិតកោះ Talise ខេត្ត Sulawesi ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។
ហេតុការណ៍ផ្ទុះ នេះបានធ្វើឲ្យអ្នកដំណើរជាច្រើនរយនាក់ក្នុងនាវាទេសចរណ៍នាំគ្នា សម្រុកពាក់អាវសង្គ្រោះបន្ទាន់នឹងលោតចុះពីលើនាវាដែល កំពុងតែឆាបឆេះយ៉ាងខ្លាំងក្លា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ XINHUA គិតត្រឹមល្ងាចថ្ងៃអាទិត្យ នេះអ្នកស្លា//ប់បានកើនដល់៣នាក់ និងអ្នកដំណើរជាច្រើននាក់ ទៀតកំពុងតែបាត់ខ្លួន នាវានេះត្រូវបានគេរាយការណ៍ថាបានដឹក មនុស្សចំនួន ២៨០នាក់ ហើយកំពុងធ្វើដំណើរពីកោះ Talaud ទៅកាន់ទីក្រុង Manado ធ្វើដំណើរបានបន្តិចក៏បានផ្ទុះឆាបឆេះ ជាខ្លាំង។
ជាការឆ្លើយតបទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិរបស់ ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងកងទ័ពជើងទឹក ឆ្នាំឆ្នេរសមុទ្រ និងអ្នកនេសាទក្នុងតំបន់ បានផ្តើមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ ដើម្បីជម្លៀសអ្នកនៅលើនាវា និងជួយសង្គ្រោះអ្នកដែលនៅលើសមុទ្រ។ ភ្លាមៗអាជ្ញាធរពាក់ព័ន្ធកំពុងតែបន្តប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ ហើយចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនិងបន្តទៀត ឡើង។
ផ្សាយ:ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
ប្រភព:បរទេស
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)