អាមេរិក​សម្រេចបន្ថយអាត្រាពន្ធគយសម្រាប់កម្ពុជាមកនៅ ១៩% ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។

(ភ្នំពេញ)​:យោងតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បានអោយដឹងមុននេះថា: ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ Donald​ ​Trump​ ​បានសម្រេចបន្ថយអាត្រាពន្ធគយសម្រាប់កម្ពុជាមកនៅ ១៩% ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។

ដំបូងឡើយសហរដ្ឋអាមេរិកបានដាក់ពន្ធបដិការសម្រាប់កម្ពុជា ៤៩% បន្ទាប់ពីការចរចា បានសម្រេចបន្ថយមក ៣៦% និងពេលនេះបានបន្ថយមកត្រឹម ១៩%, សូមអបអរសាទរចំពោះក្រុមការងារចំពោះកិច្ចសម្របសម្រួលពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកដែលមានឯកឧត្តម​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអ្នកដឹកនាំការចរចា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ថាមពលនិងឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចនូវលទ្ធផលដ៏ល្អសម្រាប់ជាតិនិងប្រជាជនកម្ពុជា។

 

ផ្សាយ:ថ្ងៃទី​១ ខែសីហា​ ឆ្នាំ​២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង