លោក ឡុង ឌីម៉ង់ អញ្ជើញផ្តល់កិច្ចសម្ភាសនិងធ្វើបទ បង្ហាញ អំពីសមិទ្ធផលសម្រេចបាន និងទិសដៅបន្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៥..
(ភ្នំពេញ): នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណែត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញផ្តល់កិច្ចសម្ភាសនិងធ្វើ បទបង្ហាញ អំពីសមិទ្ធផលសម្រេចបានឆមាស ទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត របស់រដ្ឋបាលខេត្ត ព្រះសីហនុ នៅស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ក្នុងក្រុងភំ្នពេញ ដោយមានការចូលរួមពីអង្គភាព និងមន្ទីរពាក់ព័ន្ធជាច្រេីនរូប ។
នៅក្នុងកិច្ចសម្ភាសនេះ លោកអភិបាលរងបាន លើកឡើង អំពីស្ថានភាពទូទៅ, សេវាសាធារណៈ, ការលើកកំពស់វិស័យទេសចរណ៍, ការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, កម្មវិធីពិសេសជំរុញវិនិយោគខេត្តព្រះសីហនុ, ការរៀបចំ នគរូបនីយកម្ម, រួមទាំងការរៀបចំខ្លួនត្រៀមអនុវត្ត ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាពិសេសភាព ចាំបាច់នៃសន្តិភាពសម្រាប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន។
ផ្សាយ:ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)