ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ ក្នុងដំណេីរទស្សន:កិច្ចតំបន់សេដ្ឋកិច្ចពិសេស​ ក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ):​ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងដំណេីរទស្សនកិច្ច​ ជាផ្លូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោកអភិបាលរង​ខេត្ត​ អភិបាលក្រុង​ នាយករង​រដ្ឋបាលខេត្ត​ នាយកផែនការវិនិយោគសាលាខេត្ត និងប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជាច្រេីនរូបទៀត។

ក្នុងដំណេីរទស្សន:កិច្ចនោះ​ ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជេីញចុះពិនិត្យមេីលកន្លែងសំខាន់ៗមួយចំនួនដូចជា សាលពិព័រណ៍នៃសង្វាក់ផលឹតកម្មសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចគ្នានឹងការទស្សន:កិច្ច​រោងចក្រ​ផ​លឹ​ត​ និងនាំចេញសំបករថយន្តដ៏ធំក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

ក្នុងដំណេីរទស្សន:កិច្ចខាងលេី គឺធ្វេីឡេីងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សារួមគ្នាមួយទាំងទងទៅនឹង​កំណេីន និងសំណេីរប្រេីប្រាស់ថាមពលអគ្គីសនី និងថាមពលផលឹតដោយកម្លាំងព្រះអាទិត្យ​ ក្នុងនោះឯកឧត្តម កែវ​ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពលបានគូស បញ្ជាក់​ថាកម្ពុជា គឺជាប្រទេសទី២ ក្នុងអាស៊ានបន្ទាប់ពីប្រទេសឡាវ ដែលមានថាមពលប៉ៃតង ។

ដោយឡែក​ លោក​ Chen​ Jiang Gang ដែលនាយកក្នុង​តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស បានថ្លែង​ថាខេត្តព្រះសីហនុ​ គឺជាខេត្តដែលមានការ​អភិវឌ្ឍ​ខ្ពស់សំរាប់អ្នកវិនិយោគិន​ ក្នុងនោះមានដូចជាកំពង់ខែទឹកជ្រៅក្នុងតំបន់ ផ្លូវល្បឿនលឿនក្នុងការធ្វេីដំណេីរ រួមទាំងមានអាកាសយាន្តស្ថានអន្តរជាតិផងដែរ។

លោក​ Chen​ Jiang​ Gang​ ក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា​ តាមរយ:ឯកឧត្តម​ រដ្ឋ​មន្ត្រី​ ក្រសួង​រ៉ែ​ និងថាមពល​បញ្ចុះតម្លៃនៃការដឹកជញ្ជូន និងថ្លៃថាមពលអគ្គិសនី ដេីម្បីកាត់បន្ថយការចំណាយទៅ លើកំពង់ផែ​ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់រោង ចក្រសហគ្រាស និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានចំនួន ៣០០រោងចក្រ ដោយគិតត្រឹមឆ្នាំ២០២៧ខាងមុខនេះ ហើយទន្ទឹមនឹងនោះ លោកនាយកក៏បានស្នើសុំការ បង្កើត គម្រោងអភិវឌ្ឍថាមពលស្អាតដោយខ្លួនឯង ដើម្បីផ្គត់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាំងមូលផងដែរ។

 

ផ្គង់ជូនរោងចក្រសហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

 

ផ្សាយ​:ថ្ងៃទី​៣១ ខែកក្កដា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង