សម្តេចតេជោ​ ហ៊ុន​ សែន​ ” ទោះមានការឈប់បាញ់​ តែខ្ញុំមិនបានសម្រាកច្រើនទេ” ។

(រាជធានី​ភ្នំពេញ)​:នៅ​វេលា​រសៀលថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ២០២៥​ ​នេះ​ សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​សែន​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានធ្វេីការបង្ហោះសារលេីបណ្តាញសង្គមផ្លូវការរបស់សម្តេចដែលមានខ្លឹមទាំងស្រុងដូចខាងក្រោម:

ទោះមានការឈប់បាញ់តែខ្ញុំមិនបានសម្រាកច្រើនទេ។យប់មិញខ្ញុំសម្រាកបានជាង២ម៉ោងនិងបន្តការងារហូត

ពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ២៨ឆ្លងចូលថ្ងៃ២៩​ ខែកក្កដា​ ឆ្នាំ

២០២៥​ នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀង

ឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

ខ្ញុំសូមវាយតម្លៃខ្ពស់និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះនិងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។

សូមរួមគ្នាការពារសន្តិភាពដើម្បីជៀស

វាងបាត់សន្តិភាពទើបស្វែងរកសន្តិភាព

ដែលជារឿងដ៏លំបាក៕

 

ផ្សាយ​:ថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង