ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ នៅច្រកទ្វារ អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ​ ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងទៅលេី​ ៣ចំណុច​ សំខាន់ៗ…

(ខេត្ត​ឧត្តរ​មានជ័យ)​:បន្ទាប់ពីមានបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌដែលចូលជាធរមាននៅវេលាម៉ោង២៤:០០ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​ នេះ​ នាព្រឹកថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ២០២៥​ វេលាម៉ោង៧:០០ភាគីទាំងពីររវាងកងទ័ពជួរមុខរបស់ព្រះរាជាណាចក្រកម្ពុជា និងភាគីកងទ័ពថៃ បានបេីកិច្ចប្រជុំរវាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Gen. Boonsin Padklang) នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ កិច្ចប្រជុំបានបញ្ចប់ នៅវេលាម៉ោងប្រមាណ១១:០០ព្រឹក​ ដោយលទ្ធផលដូចខាងក្រោម៖

ទី១៖ យល់ព្រមឈប់បាញ់គ្នា តាមកិច្ចព្រមព្រៀង

ទី២៖ បង្កើនកិច្ចទំនាក់ទំនងរវាងគ្នា

ទី៣៖ បើមានបញ្ហាត្រូវរួមគ្នាដោះស្រាយរវាងភូមិភាគ៤ និងភាគ២ ដោយម្ខាង៤នាក់៕

សូម​បញ្ជាក់​: នេះជាកិច្ចប្រជុំសំខាន់ទី២ បន្ទាប់ពីប្រមុខរាជរដ្ឋភិបាលសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់កម្ពុជាបេីកកិច្ចប្រជុំបន្ទាន់នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី​ កាលពីរសៀលថ្ងៃម្សិលមិញ ហេីយក្នុងនោះភាគីទាំងពីរ នៅមានកិច្ចប្រជុំមួយទៀតនៅថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២៥​ ខាងមុខ​ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ​ នោះគឺការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ៕​

 

ផ្សាយ​:ថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ២០២៥​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង