(ភ្នំពេញ): កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥, សម្តេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្តេចអំពីមេរៀនអត់ធ្មត់ ដោយរំឭកពេលដែលសម្តេចចរចាឆ្នាំ១៩៨៩ ដោយសម្តេចតេជោបានលើកឡើងថា«ជាការវេចបាយសុីដើម្បីចរចារកសន្តិភាព។ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែ ពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ»។
ពាក្យអត់ធ្មត់នេះ សម្តេចបានសង្កត់ធ្ងន់ដោយពាក្យ «អត់ធ្មត់» បីដងដែលមានន័យថាគ្រប់កាលៈទេសៈ យើងត្រូវចេះអត់ធ្មត់ និងប្រកាន់គោលការណ៍អត់ធ្មត់ ដោយសម្តេចបានគូសបញ្ជាក់ថា« អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់ នេះមេរៀនរបស់ខ្ញុំ»។
ដូច្នេះ នៅពេលនេះ សូមបងប្អូនទាំងអស់ប្រកាន់នូវការអត់ធ្មត់ខ្ពស់ ស្របតាមមេរៀនដែលសម្តេចតេជោ បិតាសន្តិភាពនៃយើងបានបង្រៀនរឿង។
ផ្សាយ:ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)