បក្សប្រឆាំងថៃ ស្នើឲ្យរំលាយសភា ដើម្បីស្តារទំនុកចិត្តសាធារណៈ បន្ទាប់ពី បែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្ដ្រីថៃ និង សម្ដេចតេជោ ហ៊ុន សែន.

(ថៃ)​: កាលពីថ្ងៃពុធនេះ មេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra រំលាយសភាដើម្បីទទួលខុសត្រូវចំពោះការខូចខាត ដែលបណ្តាលមកពីការទូរសព្ទរបស់នាយករដ្ឋមន្ដ្រីថៃ ជាមួយមេដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលបានបែកធ្លាយវីដេអូឃ្លីប។

មេដឹកនាំគណបក្សប្រជាជន គឺលោក Natthaphong Ruengpanyawut បាននិយាយថា Paetongtarn ត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីស្តារទំនុកចិត្តសាធារណៈមកលើរដ្ឋាភិបាល ដែលត្រូវបានបំផ្លាញដោយពាក្យសម្ដីរបស់នាងនៅក្នុងឃ្លីបសំឡេងដែលលេចធ្លាយ៕

 

ផ្សាយ:ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ២០២៥

ប្រភព៖ The Nation

ផ្សាយ​:ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ២០២៥

 

ព័ត៌មានដែលជាប់ទាក់ទង