ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ក្រុងភ្នំពេញ អញ្ជេីញ​ ដឹកនាំក្រុមការងារ ចុះពិនិត្យ​ទិដ្ឋភាពនាពេល​រាត្រី​នៅលេីវិថី Walk Street.

(ភ្នំពេញ)​: កាលពី​រាត្រីថ្ងៃ​ទី១៥ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​ក្រុងភ្នំពេញ​ បានអញ្ជេីញដឹកនាំមន្រ្តីរាជការរបស់សាលារាជធានីភ្នំពេញ ចុះពិនិត្យមេីលទិដ្ឋភាព​ និងស្ថានភាពទូទៅ បន្ទាប់ពីមេឃរាំងភ្លៀង នៅលេីវីថី Walk​ Street​ មុខព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ​ រាជធានីភ្នំពេញ.

ទិដ្ឋភាពជារួមក្រោយពីមេឃឈប់បង្អោរភ្លៀង​ តាមដងវិថី​ Walk​ Street​ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករ បានអញ្ជេីញមកទស្សនាការដាក់តាំងពិពណ៌ទំនិញគ្រប់ប្រភេទនៅតាមស្តង់នីមួយៗដែលសាលារាជធានីភ្នំពេញបានរៀបចំ ក៏ដូចគ្នានិងការប្រគុំតន្រ្តី សៀករហ័សកម្ម និងសកម្មភាពបងប្អូនពូមីងធ្វេីលំហាត់ប្រាណផងដែរ.

ចាប់តាំងពីរដ្ឋបាលសាលារាជធានីភ្នំពេញ​ បានដាក់ដំណេីរការ​អោយមាន​វិថី​ Walk​ Street​ នៅចំកណ្តាលនៃរាជធានីភ្នំពេញនេះមកគឺគេសង្កេតឃេីញថា បានជួយ

សម្រួលដល់ការកក់ស្ទះចរាចរណ៍ពីមុន ប្តូរមកជាមានទិដ្ឋភាពដ៏ស្រស់បំព្រង ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋក្នុងតំបន់អោយកាន់តែមានភាពរស់រវេីក និងទាក់ទាញ់.

 

ផ្សាយ​:ថ្ងៃទី​១៦ ខែមិថុនា​ ឆ្នាំ២០២៥​

រូបថត​:សាលារាជធានីភ្នំពេញ

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

default
default
default
default
default
default

 

 

ព័ត៌មានដែលជាប់ទាក់ទង